ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូបាម៉ា​៖​ស.រ.អា​នឹង​ឆ្លើយ​តបទៅ​នឹង​ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ដែលបាន​បន្ទោសលើកូរ៉េខាងជើង


លោក​ប្រធានាធិបតី​​បារ៉ាក់ អូបាម៉ា​​ (Barack Obama)បាន​​ប្តេជ្ញា​ថា​ស.រ.អា.នឹង​​ឆ្លើយតប ​ ​«​​​ឱ្យ​បាន​សម»​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​ computer ​លើ​ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​ Sony Pictures។

លោក​ប្រធានាធិបតីបារ៉ាក់ អូបាម៉ា (Barack Obama)បានប្តេជ្ញា​ថា​ស.រ.អា.នឹងឆ្លើយតប ​ «​ឱ្យ​បាន​សម»​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយកុំព្យូទ័រលើ​ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​ Sony Pictures ​ដែល​ការិយាល័យ​សហព័ន្ធ​ខាង​ការ​ស៊ើបអង្កេតហៅ​កាត់​ថា​ FBI បាន​បន្ទោស​ទៅ​លើ​ប្រទេស​កូរ៉េខាង​ជើង។​

ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​សន្និសីទប្រចាំ​ឆ្នាំ​របស់​លោក​នៅ​ដំណាច់ឆ្នាំនៅ​ឯសេតវិមាន​ លោក​អូបាម៉ា​បាន​មានប្រសាសន៍​ថា​ក្រុម​ហ៊ុន​ Sony «បាន​ធ្វើ​កំហុស​មួយ» ក្នុង​ការ​លុបចោល​ការ​ចេញ​បញ្ចាំង​ភាព​យន្ត​រឿង​ប្រឌិតកំប្លែង​មួយ​ស្តី​ពី​ការ​ធ្វើ​ឃាត​លោក​ Kim Jong Un ​មេដឹកនាំប្រទេស​កូរ៉េខាង​ជើង​ដោយសារ​មាន​ការ​គំរាម​កំហែង​ថា​នឹង​មាន​ការ​វាយ​ប្រហារ​ថែម​ទៀត។​

លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​លោក​មាន​សមានចិត្ត​ដល់​កង្វល់​របស់​ ក្រុម​ហ៊ុន Sony ក៏ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​តាម​ពាក្យ​សម្តី​ផ្ទាល់របស់​លោកថា"យើង​មិន​អាច​មាន​សង្គម​មួយដែល​នៅ​ក្នុង​នោះ​អ្នកកាន់អំណាច​ផ្តាច់ការ​នៅ​កន្លែង​ណាមួយអាច​ចាប់ផ្តើម​ដាក់កំហិត​លើការ​ត្រួតពិនិត្យនៅ​ទី​នេះទេ។ លោក​ប្រធានាធិបតី​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរថា​គ្មាន​សញ្ញាថា​ប្រទេស​កូរ៉េខាង​ជើង​បាន​ធ្វើការ​ជាមួយ​ប្រទេស​មួយ​ទៀត​លើ​ការ​វាយ​ប្រហារ​តាម​ Internet នេះ​ទេ។​លោក​អូបាម៉ាបាន​មាន​ប្រសាសន៍ថា​ស.រ.អា.នឹង​ឆ្លើយតប​នឹង​ការ​លបលួច​ចូល​ក្នុង​ប្រព័ន្ធ​ computer នេះ​តាម «វិធី​និង​ពេល​វេលា​មួយ​ដែល​យើង​នឹង​ជ្រើសរើស»៕

XS
SM
MD
LG