ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ជំរុញ​ឲ្យ​អេត្យូពី​បើក​ចំហ​ការពិភាក្សា​នយោបាយ


ប្រធានាធិបតី​ស.រ.អា. អូបាម៉ា និយាយ​នៅ​ក្នុង​សន្និសីទ​រួម​គ្នា​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​អេត្យូពី​ Hailemariam Desalegn កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៥។​
ប្រធានាធិបតី​ស.រ.អា. អូបាម៉ា និយាយ​នៅ​ក្នុង​សន្និសីទ​រួម​គ្នា​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​អេត្យូពី​ Hailemariam Desalegn កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៥។​

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា បាន​អញ្ជើញ​ទៅ​ដល់​វិមាន​ជាតិ​នៃ​ប្រទេស​អេត្យូពី ដើម្បីធ្វើ​ការ​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី Hailemariam Desalegn និង​ដើម្បីចូល​រួម​ក្នុង​កិច្ច​ប្រជុំមួយ​ ជាមួយ​ប្រមុខរដ្ឋ​នៃ​បណ្តា​ប្រទេស​អាហ្វ្រិក​ខាង​កើត​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ជម្លោះក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។

ទស្សនកិច្ចនេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់​បែកនៅ​សណ្ឋាគារ​មួយ​ ​ក្នុង​ទីក្រុង Mogadhishu នៃ​ប្រទេស​សូម៉ាលី ដែលសម្លាប់​មនុស្ស​អស់​យ៉ាង​តិច​១៣​នាក់ ហើយ​ក្រុម​ភេរវជន al-Shabab ​បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​នោះ។

កិច្ចពិភាក្សា​នៅ​ថ្ងៃ​ចន្ទ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ Desalegn ត្រូវ​គេ​រំពឹង​ថា​នឹងផ្តោត​ទៅលើ​វិធានការ​នៃ​ការ​បង្ក្រាប​ពួក​ភេរវជន ដោយ​ស.រ.អា.​ចាត់​ទុក​ប្រទេស​អេត្យូពី​ជា​ដៃ​គូ​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ពួក​ឥស្លាម​និយម​ជ្រុល al-Shabab និង​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ប្រទេស​អេត្យូពី មាន​ស្ថិរភាព។

សេតវិមាន​បាន​ប្រកាស​ថា​ស.រ.អា.​គ្រោងផ្តល់​ប្រាក់​ជំនួយ​យ៉ាង​តិច៤០​លាន​ដុល្លារ សម្រាប់​ការ​ទប់​ទល់​ជាមួយ​ពួកជ្រុលនិយមនៅ​អាហ្រ្វិក​ខាង​កើត បន្ថែម​ពី​លើ​ជំនួយ​ជាង​៤៦៥​លាន​ដុល្លារ ដែល​ស្នើឡើង​សម្រាប់​ការ​ហ្វឹក​ហាត់ ការ​ទិញឧបករណ៍ ការ​បង្កើន​សមត្ថភាព និងការតទល់​ជាមួយ​សកម្មភាព​ហិង្សា​របស់​ពួក​និយម​ជ្រុល​នៅទូទាំង​ទ្វិប​អាហ្រ្វិក។

ជំនួយ​នេះ​បាន​ប្រកាស​ឡើង​ ខណៈពេល​ដែល​ក្រុម​មន្ត្រី​សេតវិមាន​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ខ្លា​ ចំពោះ​ការ​ដាក់​គ្រាប់​បែក​កាល​ពី​ថ្ងៃ​អាទិត្យនៅ​សណ្ឋាគារ Jazeera ក្នុង​ទីក្រុង Mogadishu ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោចណាស់ ១៣នាក់៕

XS
SM
MD
LG