ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​​សុំ​យុវជន​ជា​មេដឹកនាំ​កុំ​ឲ្យ​សន្មត់​ថា​ មាន​តែ​រឿង​អាក្រក់​ប៉ុណ្ណោះ​ពី​លោក​ត្រាំ


U.S. President Barack Obama speaks at a town hall with Young Leaders of the Americas Initiative (YLAI) in Lima, Peru, Nov. 19, 2016. Obama, speaking on the margins of an Asia-Pacific summit, said tensions over trade are likely under the new Trump administ
U.S. President Barack Obama speaks at a town hall with Young Leaders of the Americas Initiative (YLAI) in Lima, Peru, Nov. 19, 2016. Obama, speaking on the margins of an Asia-Pacific summit, said tensions over trade are likely under the new Trump administ

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​មាន​សារ​កាលពី​ថ្ងៃ​សៅរ៍​សម្រាប់​យុវជន​ជា​មេដឹកនាំ​ចំនួន​មួយ​ពាន់​នាក់​មក​ពី​តំបន់​អាមេរិកឡាទីន​ និង​តំបន់​ការ៉ាអ៊ីប​ស្តី​ពី​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​ថា «ចូរ​កុំសន្មត់​ថា ​លោក​(ត្រាំ)​ជា​មនុស្ស​អាក្រក់​បំផុត​នោះ‍»។

ថ្លែង​នៅ​ឯ​ជំនួបមហាជន​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ពេរូ ​លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​ទទួល​សំណួរ​មកពី​យុវជន​ជា​ច្រើន​ ​ដែលមាន​ការ​ភ័យព្រួយ​អំពី​អនាគត​នៅ​ពេល​ដែល​មានការ​ផ្លាស់​ប្តូរ​ដំណែង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​អំពាវនាវ​ដល់​យុវជនឲ្យ​មាន​សុទិដ្ឋិនិយម ​ដោយ​បាន​ផ្តល់​ឱវាទ​ដល់​ពួកគេ​ថា «​គ្មាន​មនុស្ស​ណាម្នាក់​អាច​ធ្វើ​អ្វីប្រសើរ​បាន​ទេ ​ប្រសិន​គេ​មិន​មាន​ក្តី​សង្ឃឹម​នោះ‍»។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​‍«ខ្ញុំ​គិតថា ការណ៍​នេះ​មាន​សារៈ​សំខាន់ ដែល​មនុស្ស​នៅជុំ​វិញ​ពិភពលោក​មិន​ត្រូវ​ធ្វើ​ការ​វិនិច្ឆ័យ​ភា្លមៗ​ទេ ​ក៏ប៉ុន្តែ​ពួកគេត្រូវ​ផ្តល់ឱកាស​ដល់​ប្រធានា​ធិបតី​ជាប់​ឆ្នោត​ថ្មី​ ដើម្បីឲ្យ​លោក​បង្កើត​ក្រុម​របស់​លោក ​ពិនិត្យបញ្ហា​នានា ​ធ្វើ​ការ​សម្រេច​ពីគោល​នយោបាយ​ផ្សេងៗ»។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា​ និង​មេដឹកនាំ​នានា​ពិភពលោកបាន​មករដ្ឋ​ធានីលីម៉ា​ ដើម្បី​ចូលរួម​សន្និសីទ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ច​តំបន់​អាស៊ី​ និង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​ប្រចាំ​ឆ្នាំ​ ឬ APEC។

សន្និសីទ​កំពូល​នេះ​ជាសន្និសីទ​លើក​ទី​៥២​ និងជាដំណើរ​បំពេញ​ទស្សនកិច្ចទៅ​កាន់​បរទេស​លើក​ចុងក្រោយ​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា​នៃ​ការ​កាន់​ដំណែង​នៅ​សេតវិមាន​ចំនួន​៨​ឆ្នាំ​របស់​លោក។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​ទំនង​ជា​បាន​ធ្វើ​ឲ្យមានការ​ទាក់ទាញ​ពី​សំណាក់​យុវជននៅ​ក្នុងប្រទេស​ពេរូ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ជំនួប​មួយ​ប្រហាក់ប្រហែល​ទៅ​នឹង​ជំនួប​មហាជន​ជា​ច្រើន​ដែល​លោក​ប្រធានា​ធិបតី ​បាន​ចូលរួម​ក្នុង​អំឡុង​នៃ​ការ​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាស៊ី ​អឺរ៉ុប ​និង​អាហ្វ្រិក៕

XS
SM
MD
LG