ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​បោះឆ្នោត​វ៉េតូ​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ក្នុង​ការ​ប្តឹង​រដ្ឋាភិបាល​អារ៉ាប៊ី​សាអូឌីត​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា ​ ឆ្នាំ​២០១១


អគារ​ទី២​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ឆេះ បន្ទាប់​ពី​យន្តហោះ​បុក​ទៅ​លើ​អគារ​នោះ ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១។
អគារ​ទី២​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ឆេះ បន្ទាប់​ពី​យន្តហោះ​បុក​ទៅ​លើ​អគារ​នោះ ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ នឹង​បោះឆ្នោត​វ៉េតូ​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​នៅ​ថ្ងៃ​សុក្រ​នេះ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ជិត​៣ពាន់នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០១១​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ប្តឹង​ទៅ​កាន់​រដ្ឋាភិបាល​ប្រទេស​ អារ៉ាប៊ី​ សាអូឌីត​ ចំពោះ​ការ​ខូច​ខាត។​

លោក​ អូបាម៉ា បាន​ថ្លែង​ថា​ ការ​តាក់តែង​ច្បាប់​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្រៅ​ប្រទេស​ប្រឈម​នឹង​ហានិភ័យ​ខាង​ផ្លូវ​ច្បាប់។​

លោក​ Josh Earnest​ អ្នក​នាំពាក្យ​សេតវិមាន​បាន​ថ្លែង​ថា៖ «ពួក​យើង​ជឿ​ថា​នេះ​គឺ​ជា​សេចក្តី​ព្រាង​ច្បាប់​ដ៏​អាក្រក់​មួយ»។​

សភា​ត្រូវ​បាន​គេ​រំពឹង​ថា​កំពុង​ព្យាយាម​យក​ឈ្នះ​លើ​ការ​បោះឆ្នោត​វ៉េតូ​របស់​លោក​ប្រធានាធិបតី​ ដែល​តម្រូវ​ឲ្យ​មាន​សំឡេង​គាំទ្រ​២ភាគ៣​របស់​តំណាងរាស្ត្រ​ដើម្បី​សម្រេច​ទៅ​បាន។​

រដ្ឋាភិបាល​អារ៉ាប៊ី​ សាអូឌីត​បាន​ធ្វើ​ការ​បដិសេធ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការវាយ​ប្រហារ​ទាំង​នោះ​ ដែល​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​សហរដ្ឋអាមេរិក។​ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ពួក​ចាប់​ជំរិត​ចំនួន​១៥នាក់​ ក្នុង​ចំណោម​ ​១៩នាក់​ ដែល​កាន់​កាប់​យន្តហោះ​ដឹក​អ្នក​ដំណើរ​ចំនួន​៤គ្រឿង ​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក និង​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ជា​ជនជាតិ​អារ៉ាប៊ី​ សាអូឌីត៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG