ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​នឹង​លើកឡើង​ពី​ភេរវកម្ម និង​ការ​រក្សា​សុវត្ថិភាព​ជូន​ជន​អាមេរិកាំង​


ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា (ខាងលើ) លើកឡើង​ពី​ភេរវកម្ម និង​ការ​រក្សា​សុវត្ថិភាព​ជូន​ជន​អាមេរិកាំង។
ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា (ខាងលើ) លើកឡើង​ពី​ភេរវកម្ម និង​ការ​រក្សា​សុវត្ថិភាព​ជូន​ជន​អាមេរិកាំង។

លោក​បារ៉ាក់ ​អូបាម៉ា ​ប្រធានាធិបតី​ស.រ.អា​នឹងផ្តោតសំខាន់​អាទិភាពរបស់លោក​លើ​ការ​រក្សា​សុវត្ថិភាព​ពល​រដ្ឋអាមេរិកាំង។ ​លោកនឹងថ្លែង​ដូច្នេះ​ក្នុង​សុន្ទរកថា​ដ៏កម្រមួយ​ ដែលនឹងធ្វើឡើងនៅ​យប់ថ្ងៃអាទិត្យនេះនៅ​ការិយាល័យ​ប្រធានាធិបតី​ Oval Office ​នៅសេតវិមាន​។

អ្នកនាំពាក្យ​និយាយថា លោក​ប្រធានាធិបតី​នឹងថ្លែងអំពីព្រឹត្តិ​ការណ៍ចុងក្រោយទាក់ទង​នឹងការ​ស៊ើប​អង្កេត​ការបាញ់សម្លាប់រង្គាលនៅរដ្ឋ California កាលពីថ្ងៃពុធ​ ហើយលោក​នឹងពិភាក្សា​អំពីការគំរាម​កំហែង​ច្រើនឡើងរបស់​ភេរវកម្ម ​ហើយអំពីវិធី​ទប់ស្កាត់។ សុន្ទរកថា​នឹងជាសុន្ទរកថា​ទីបីដែលលោកថ្លែងពី​ការិយាល័យ​ Oval Office​ របស់លោក។ ការិយាល័យ​នេះ​ជាកន្លែងសម្រាប់​ប្រធានាធិបតីថ្លៃង​សុន្ទរកថា​សំខាន់ៗបំផុត។

លោក​ប្រធានាធិបតី​អូបាម៉ាបាន​ថ្លែងសុន្ទរកថា​ចុង​ក្រោយ​ពីការិយាល័យ​ Oval Office នេះពេលលោក​ប្រការការ​បញ្ចប់ប្រតិបត្តិការ​ប្រយុទ្ធ​របស់កងទ័ពអាមេរិក​នៅប្រទេស​អ៊ីរ៉ាក់កាលពីឆ្នាំ២០១០។ ការិយាល័យ​ស៊ើប​អង្កេត​របស់សហព័ន្ធ​នៃស.រ.អា (FBI) កំពុងបន្តការ​ស៊ើប​អង្កេត​អំពីអ្វី​មូលហេតុ​ដែលនាំឲ្យ Syed Rizwan Farook មានកំណើត​នៅស.រ.អា​ និងប្រពន្ធរបស់​គាត់ជាជន​ជាតិ​ប៉ាគីស្ថាន​ឈ្មោះ Tashfeen Malik ធ្វើការ​បាញ់សម្លាប់​មនុស្ស១៤នាក់ ​និងធ្វើឲ្យរបួស​២១នាក់ទៀតនៅកន្លែង​ជួប​ជុំ​របស់​បុគ្គលិករដ្ឋាភិបាល​មូលដ្ឋាន​នៅទីក្រុង San Bernardino។ ​

កាលពីថ្ងៃសៅរ៍អាជ្ញាធរបាន​ចូលឆែកផ្ទះ​មួយនៅតំបន់ Redlands ដែល​គេជឿថា​ ជាផ្ទះរបស់​មនុស្ស​ម្នាក់ដែលបានទិញ​កាំភ្លើងយន្ត Syed Rizwan Farook និង Tashfeen Malik ប្រើ​ក្នុង​ការបាញ់​ប្រហារនោះ។ ​លោក Farook ធ្លាប់​បានរស់នៅជិតផ្ទះនោះ ​ហើយ​អ្នក​ជិត​ខាង​និយាយ​ថា​ គាត់ជាមិត្តភក្តិនឹងបុរស​ដែលរស់នៅក្នុង​ផ្ទះនោះ។ ​តែការិយាល័យ​ស៊ើប​អង្កេត​របស់សហព័ន្ធ​មិន​និយាយ​លម្អិត​អំពីការឆែកឆេរនៅទេ។ ​

មិនទាន់មានការចោទ​ប្រកាន់បុរស​នោះទេ​ និង​គាត់បាន​ទៅពិនិត្យ​សុខភាពផ្លូវចិត្ត បន្ទាប់​ពី​ការ​វាយប្រហារ​កាលពីថ្ងៃពុធ​។ Syed Rizwan Farook​ និង Tashfeen Malik បានគេចខ្លួន​ពី​កន្លែងកើតហេតុ តែ​ប៉ូលិស​បាន​រក​ឃើញ​ឡាន​របស់គាត់។ អ្នកទាំងពីរ​នេះ​បាន​ស្លាប់​ក្នុង​ការបាញ់​ជា​មួយ​ប៉ូលិស។ ប៉ូលិសបាន​រក​ឃើញ​គ្រាប់បែក​ សម្ភារៈ​ធ្វើគ្រាប់បែក ​និងគ្រាប់រំសេវ​ច្រើនពាន់គ្រាប់​ក្នុងផ្ទះ​របស់ពួកគេ។ ការ​ស៊ើប​អង្កេត​នៅ​បន្តទៀត៕

XS
SM
MD
LG