ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​អូបាម៉ា​គ្រោង​នឹង​បង្កើត​តំបន់​ការពារ​តំបន់​សមុទ្រ​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក


អ្នក​បុរាណវិទ្យា​ផ្នែក​សមុទ្រ Kelly Gleason ស្ថិត​នៅ​ដែន​ការពារ​តំបន់​សមុទ្រជាតិ​​ Papahanaumokuakea។
អ្នក​បុរាណវិទ្យា​ផ្នែក​សមុទ្រ Kelly Gleason ស្ថិត​នៅ​ដែន​ការពារ​តំបន់​សមុទ្រជាតិ​​ Papahanaumokuakea។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នឹង​ពង្រីក​ដែន​ការពារជាតិ​នៅ​ឯ​កោះ​ហាវ៉ៃ​ ដើម្បី​បង្កើត​តំបន់​ការពារ​តំបន់សមុទ្រ​ធំ​បំផុត​មួយ​នៅ​ពិភពលោក។​

យោង​តាម​សេចក្តី​ប្រកាស​របស់​លោក​អូបាម៉ា​បាន​ឲ្យ​ដឹង​ថា​ តំបន់​នោះ​នឹង​មាន​ទំហំ​៤ដង​ធំ​ជាង​អ្វី​ដែល​អតីត​ប្រធានាធិបតី​លោក​ George W. Bush បាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦។​ ដែន​ការពារ​តំបន់​សមុទ្រជាតិ Papahanaumokuakea​ នឹង​មាន​ទំហំ​ ១លាន​៥សែន​ គីឡូម៉ែត្រ​ការ៉េ​ ពីរ​ដង​ធំ​ជាង​រដ្ឋ​ Texas។​

លោក​អូបាម៉ា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ការពារ​តំបន់​សមុទ្រនោះ​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​មើល​ និង​ជ្រើស​រើស​ទីតាំង​ដែល​ត្រូវ​ការ​ដើម្បី​ការពារ​ដែន​ទឹក​ និង​ដែន​ដី​សាធារណៈ​ពី​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។​

នឹង​មាន​ការ​ហាម​ប្រាម​ចំពោះ​ការ​នេសាទ​ធ្វើ​អាជីវកម្ម​ និង​ការ​រុករក​រ៉ែ​នៅ​ទីតាំង​នោះ។​ ការ​ស្ទួច​ត្រី​កម្សាន្ត​នឹង​ត្រូវ​បាន​អនុញ្ញាត​ប្រសិន​បើ​មាន​ប័ណ្ណ​អនុញ្ញាត​ត្រឹមត្រូវ។​ ក្រុម​អ្នក​នេសាទ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​ពង្រីក​ដែនការពារ​តំបន់​សមុទ្រ​ទៅ​លើ​ឧស្សាកម្ម​នេសាទ​របស់​ពួក​គេ។​

លោក​ Sean Martin ប្រធាន​សមាគម​នេសាទ​នៅ​ហាវ៉ៃ​ បាន​ថ្លែង​ថា​លោក​មាន​ការ​ខក​ចិត្ត​ដែល​អភិបាល​រដ្ឋ​ ហាវ៉ៃ​គឺ​លោក​ David Ige​ ដែល​បាន​សម្រេច​ចិត្ត​គាំទ្រ​ការ​ពង្រីក​ដែន​ការពារ​នេះ។​ លោក​ថ្លែង​ថា​ ការ​ពង្រីក​ដែន​ការពារ​សមុទ្រ​នេះ​គឺ​ជា​ហេតុ​ផល​នយោបាយ​ មិន​មែន​មក​ពី​ហេតុផល​វិទ្យាសាស្ត្រ​នោះ​ទេ៕​

XS
SM
MD
LG