ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​មាន​សុទិដ្ឋិនិយម​ថា​សហរដ្ឋ​អាមេរិក​នឹង​ប្រសើរ​ជាង​មុន


សិស្ស​វិទ្យាល័យ​ម្នាក់ និង​បងប្អូនស្រី​របស់​នាង​មើល​លោក​បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​តាម​អនឡាញ កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា បាន​និយាយ​ថា លោក​មាន​សុទិដ្ឋិនិយម​ថា សហរដ្ឋ​អាមេរិក «នឹង​ប្រសើរ​ឡើង» ព្រោះ​យុវជន​ចូលរួម​ខ្វាយខ្វល់​អំពី​បញ្ហា​នានា​ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​តាម​ដង​ផ្លូវ។

ក្រោយ​ពី​មាន​ការ​តវ៉ា​ជា​ច្រើន​ធ្វើ​ឡើង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា កាល​ពី​សប្ដាហ៍​មុន បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា សហរដ្ឋ​អាមេរិក​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន ដោយសារ​យុវជន​បាន​ចូលរួម​គិតគូរ​អំពី​បញ្ហា​នានា ដែល​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​តាម​ដង​ផ្លូវ​ទាំង​នេះ។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា បាន​និយាយ​ថា លោក​មាន​សុទិដ្ឋិនិយម​ថា សហរដ្ឋ​អាមេរិក «នឹង​ប្រសើរ​ឡើង» ព្រោះ​យុវជន​ចូលរួម​ខ្វាយខ្វល់​អំពី​បញ្ហា​នានា​ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​តាម​ដង​ផ្លូវ។

លោក អូបាម៉ា មិន​បាន​និយាយ​ចំ​ឈ្មោះ​នរណា​ម្នាក់​នោះ​ទេ រួម​ទាំង​ឈ្មោះ​របស់​លោក​ប្រធានាធិបតី Donald Trump ផង​ដែរ នៅ​ក្នុង​ពេល​លោក​បង្ហាញ​ខ្លួន​រយៈ​ពេល​ខ្លី​ក្នុង​សន្និសីទ​អនឡាញ​មួយ​កាល​ពី​ថ្ងៃពុធ​សប្ដាហ៍​មុន។ សន្និសីទ​នេះ​ឧបត្តម្ភ​ដោយ​មូលនិធិ Brother's Keeper Alliance ដែល​បង្កើត​ឡើង​ដោយ​លោកអូបាម៉ា​ផ្ទាល់។

ប៉ុន្តែ​លោក អូបាម៉ា បាន​ថ្លែង​ថា វា​គឺ​ជា​ពេល​ដែល​ត្រូវ​បង្ហាញ​ពី​បញ្ហា និង «ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​នៅ​មិន​សុខ»។

លោក​បាន​និយាយ​ថា លោក​ចង់​ឲ្យ​អ្នក​ដែល​គិត​ថា​ខ្លួន​ជា​គោល​ដៅ​របស់​ប៉ូលិស និង​អ្នក​ផ្សេង​ទៀត​ដោយ​សារ​តែ​បញ្ហា​ពូជ​សាសន៍ ដឹង​ថា​ជីវិត​ និង​ក្ដី​សុបិន​របស់​ពួក​គេ​សំខាន់។ លោក អូប៉ាម៉ា បាន​និយាយ​ថា ពួក​គេ គួរតែ​អាច​ដើរ​តាម​ផ្លូវ ចូល​ក្នុង​ហាង ឬ​ទៅ​មើល​បក្សា​បក្សី​ក្នុង​ឧទ្យាន ដោយ​មិន​ចាំបាច់​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់។

លោក អូបាម៉ា ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា អ្នក​ដែល​ធ្វើ​ការ​ក្នុង​ផ្នែក​អនុវត្ត​ច្បាប់ គឺ​មាន​កិច្ចការ​ដ៏​លំបាក​មួយ ហើយ​មនុស្ស​ជា​ច្រើន​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ឃោរឃៅ​របស់​ប៉ូលិស​មួយ​ចំនួន។

លោក​បាន​បន្ថែម​ថា មន្ត្រី​ប៉ូលិស​ភាគ​ច្រើន​គឺ​ត្រៀម​លក្ខណៈ​ការពារ និង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន និង​ជា «ផ្នែក​ដ៏​សំខាន់​បំផុត​មួយ» នៃ​ការ​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG