ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​បាន​រៀបចំ​ផែនការ​ការងារ​​​សម្រាប់​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក


លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ (ខាងលើ) បាន​រៀបចំ​ផែនការ​ការងារ​របស់​លោក​សម្រាប់​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី។
លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ (ខាងលើ) បាន​រៀបចំ​ផែនការ​ការងារ​របស់​លោក​សម្រាប់​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី។

កាលពី​ថ្ងៃសុក្រ​ លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​បាន​រៀបចំ​ផែនការ​ការងារ​របស់​លោក​សម្រាប់​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី។​ លោក​បាន​ប្តេជ្ញា​ថា​ លោក​នឹង​មិន​នៅ​ធ្វើការ​នៅ​ក្រោយ​ឆាក​ទេ ​ផ្ទុយ​ទៅវិញ​ លោក​នឹង​ចុះ​ធ្វើការ​ផ្ទាល់​ក្នុង​ឆ្នាំ​២០១៦។ ​

អំឡុង​សន្និសីទ​ចុង​ឆ្នាំ​ដែល​មាន​ប្រធាន​បទ​ជា​ច្រើន​នោះ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​កោត​សរសើរ​ថា ​រដ្ឋបាល​របស់​លោក​សម្រេច​បាន​ជោគជ័យ​ធំៗ​ ដូចជា​កំណើន​ការងារ​ធ្វើ​ ​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់​ និង​គុយបា ​ការ​អនុម័ត​កិច្ច​ព្រម​ព្រៀង​អំពី​អាកាសធាតុ ​ ​ការ​អនុម័ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ី​ប៉ាស៊ីហ្វិក​ ព្រមទាំង​ការ​សម្រេច​របស់​តុលាការ​កំពូល​អំពី​ភាពស្រប​ច្បាប់​នៃ​អាពាហ៍​ពិពាហ៍​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ​និង​ច្បាប់​ដែល​សភា​សរសេរ​ឡើង​វិញ​គឺ​ច្បាប់ No Child Left Behind ​ដែល​មាន​ន័យ​ថា ​ក្មេង​ទាំងអស់​ត្រូវតែ​ទទួល​បាន​ការ​សិក្សា​គ្រប់​គ្នា។ លោក​ប្រធានាធិបតី​ក៏បាន​កត់​សម្គាល់​ថា ​ក្នុង​ឆ្នាំ​នេះ ​ប្រជាជន​ជិត​៦​លាន​នាក់​បាន​ចុះឈ្មោះ​ប្រើ​កម្មវិធីសុខភាព​តាម​ច្បាប់ Obama Care​របស់​លោក ​ដែល​ជា​កម្ម​វិធី​គាំពារ​សុខភាព។​

ទោះជា​យ៉ាងណាក្តី ​លោក​ប្រធានាធិបតី​ក៏​បាន​និយាយ​អំពី​បញ្ហា​ប្រឈម​ផង​ដែរ។ ​បញ្ហា​សំខាន់​នោះ​គឺ ​ការ​គំរាម​កំហែង​កើន​ឡើង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ ​និង​សកម្មភាព​វាយ​ប្រហារ​ ដែល​អាច​ធ្វើ​ឡើង​ដោយភេរវករ​ឯកោ​នៅ​តាម​ផ្ទះ​ ដូចជា​ ការបាញ់​ប្រហារ​សម្លាប់​រង្គាល​នៅ ​San Bernardino ​រដ្ឋ California។ ​លោក​ប្រធានាធិបតី​និយាយ​សង្កត់ធ្ងន់​ឲ្យ​មានការប្រុង​ប្រយ័ត្ន​ជា​បន្ត​នៅ​ស.រ.អា.​ ​ ថ្វី​បើ​រដ្ឋបាល​របស់​លោក​បាន​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ និងបាន​បង្ក្រាប​ក្រុមភេរវកម្ម​រដ្ឋឥស្លាមច្រើន​ហើយក៏​ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG