ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ស្ថិត​នៅ​អាល្លឺម៉ង់​ដើម្បី​កិច្ចប្រជុំ​កំពូល G-7


លោក​ប្រធានា​ធិបតីបារ៉ាក់ ​អូបាម៉ា ​បាន​បង្ហាញ​ខ្លួន​នៅ​កណ្តាល​វាល​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angel Merkel ​នៅ​ក្រោម​មេឃ​ពោ​រពេញ​ទៅ​ដោយ​កម្តៅ​ព្រះ​អាទិត្យ​​នៅ​ឯទី​លំហែកាយ​ភូមិBavarian នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៥។

លោក​ប្រធានា​ធិបតី​ស.រ.អា ​បារ៉ាក់ ​អូបាម៉ា ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អាល្លឺម់ង់​ដើម្បី​ចូល​រួម​សន្និសីទ​កំពូល​ ដែល​មាន​រយៈ​ពេល​២​ថ្ងៃរបស់​ក្រុម​ប្រទេស G 7 ​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ជាងគេ​របស់​ប្រទេស​ទាំង​៧​នៅ​លើ​ពិភពលោក។

លោក​ប្រធានា​ធិបតី ​បាន​បង្ហាញ​ខ្លួន​នៅ​កណ្តាល​វាល​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angel Merkel ​នៅ​ក្រោម​មេឃ​ពោ​រពេញ​ទៅ​ដោយ​កម្តៅ​ព្រះ​អាទិត្យនៅ​ឯទី​លំហែកាយ​ភូមិ Bavarian​ ដែលនៅទី​នោះ ​ជន​ជាតិ​អាល្លឺម៉ង់ ​ភាគ​ច្រើន​ស្លៀក​សំលៀក​បំពាក់​ប្រពៃ​ណី អាល្លឺម៉ង់ ​ដើម្បី​ស្តាប់​កំណត់​សម្គាល់ពីមេដឹកនាំ​ទាំង​២។

​លោក​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​លោក ​រំពឹង​នឹង​ពិភាក្សា​ជាមួយ​សមភាគី​អាល្លឺម៉ង់​ដើម្បី​ចែក​រំលែក​គ្នា​ពី​អនាគត​ស.រ.អា ​និង​អាល្លឺម៉ង់ ​រួមមានការ​សាមគ្គី​គ្នា​ដើម្បី​ទប់​ទល់​ភាព​គឃ្លើន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

​លោក​ស្រី​អធិការបតី Merkel ​បាន​ហៅ​ស.រ.អា​ថា ​មិត្ត និង​ដៃ​គូ​របស់​យើង​។ ពាណិជ្ជកម្ម​ជា​ របៀបវារៈ​ផ្លូវការ​នៃ​ជំនួប​នោះ ​ក៏ប៉ុន្តែ​ក្រុម​មេដឹកនាំ​ពិភព​លោក​ កំពុង​ប្រឈម​បញ្ហា​លំបាក​ៗ​មួយ​ចំនួន​ ដែលនឹង​លើ​យក​មក​ពិភាក្សានៅឯ​កន្លែង​លំហែកាយ Alpine​ផង​ដែរ។

​លោក​អូបាម៉ា ​និង​លោកស្រីMerkel កំពុង​ប្រើ​ប្រាស់ឱកាស​ដើម្បី​ផ្សះផ្សារ​ចំណង​ទាក់​ទង​ដែល​មាន​ជម្លោះ ​បន្ទាប់​ពីកា​រ​ប​ញ្ចេញ​ឯកសារការ​លួច​ស្តាប់​ទូរស័ព្ទ​ដៃ​របស់​លោកស្រី​ Markel​ ដោយ​ទី​ភ្នាក់​ងារ​សន្តិសុខ​ជាតិ។ ​របាយការណ៍កាល​ពី​ពេល​ថ្មី​នេះ ​បង្ហាញ​ឲ្យ​ដឹង​ថា ​ ​អាល្លឺម៉ង់​អាច​ជួយ​អាមេរិក​ដើម្បី​ស៊ើបការណ៍​លើក្រុម​ហ៊ុន​អឺរ៉ុប​ និង​ក្រុម​មន្រ្តី៕

XS
SM
MD
LG