ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា៖ ក្ដី​សង្ឃឹម និង​ការ​ភ័យ​ខ្លាច​គឺ ​ស្ថិត​លើ​សន្លឹក​ឆ្នោត


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ាថ្លែង​​ថា «ប្រសិនបើ​អ្នក​ចង់​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​អ្នក​សម្រាប់​ការ​បញ្ចប់​អាណត្តិ​របស់​ខ្ញុំ​ជា​ប្រធានាធិបតី សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត‍»។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ាថ្លែង​​ថា «ប្រសិនបើ​អ្នក​ចង់​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​អ្នក​សម្រាប់​ការ​បញ្ចប់​អាណត្តិ​របស់​ខ្ញុំ​ជា​ប្រធានាធិបតី សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត‍»។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា (Barack Obama) បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ក្នុង​ការ​ពិសា​អាហារ​ពេល​ល្ងាច​ប្រចាំ​ឆ្នាំ ដែល​រៀបចំ​ឡើង​ដោយ​មូលនិធិ​នៃ​ក្រុម​សមាជិក​សភា​អាមេរិកាំង​ស្បែក​ខ្មៅ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «ប្រសិនបើ​អ្នក​ចង់​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​អ្នក​សម្រាប់​ការ​បញ្ចប់​អាណត្តិ​របស់​ខ្ញុំ​ជា​ប្រធានាធិបតី សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត‍»។ លោក Obama លើក​ឡើង​ដូច្នេះ គឺ​ក្នុង​គោល​បំណង​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​ចេញ​ទៅ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​ថ្មី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក​បញ្ជាក់​បន្ថែម​ទៀត​អំពី​ជម្រើស​របស់​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ដែល​មាន​បេក្ខជន​ពីរ​រូប​សំខាន់ៗ​ប្រកួត​ប្រជែង​គ្នា​ធ្វើ​ជា​ប្រធានាធិបតី គឺ​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ ថា៖ «ក្ដី​សង្ឃឹម​គឺ​នៅ​លើ​សន្លឹក​ឆ្នោត ហើយ​ការ​ភ័យ​ខ្លាច​ក៏​ស្ថិត​នៅ​លើ​សន្លឹង​ឆ្នោត​ដែរ‍»។

លោក Obama បន្ថែម​ទៀត​ថា មាន​មនុស្ស​មួយ​ចំនួន «នៅតែ​ព្យាយាម​បដិសេធ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។ នា​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​រដ្ឋ​ជា​ច្រើន ពួក​សាធារណរដ្ឋ​កំពុង​ព្យាយាម​យ៉ាង​សកម្ម និង​បើក​ចំហ​នៅ​ក្នុង​ការ​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​បោះ​ឆ្នោត។ នេះ​ជា​រឿង​អាស្រូវ​របស់​ជាតិ។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ជឿនលឿន​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក ដែល​កំពុង​បង្អាក់​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​អៀនខ្មាស​មួយ‍»។

លោក​ប្រធានាធិបតី Obama ធ្វើ​ការ​កត់​សម្គាល់​ថា រវាង​ឆ្នាំ ២០០០ និង​ឆ្នាំ ២០១២ មាន​ករណី​បន្លំ​ឈ្មោះ​បុគ្គល​បោះ​ឆ្នោត​តែ ១០ ករណី​ប៉ុណ្ណោះ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

លោក​បន្ថែម​ថា លោក​ប្រាកដ​ជា​ស្ដី​បន្ទោស​ខ្លួន​ឯង ប្រសិនបើ​សហគមន៍​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​មិន​បាន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

XS
SM
MD
LG