ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកអូបាម៉ា​ប្រញាប់ប្រញាល់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​លោកស្រីគ្លីនតុន


ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ប្រញាប់ប្រញាល់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​លោកស្រីគ្លីនតុន។
ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ប្រញាប់ប្រញាល់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​លោកស្រីគ្លីនតុន។

លោក ​Barack Obama គឺ​ជា​ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​កាន់​តំណែង​ដំបូង​បង្អស់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ ដែល​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ដំណើរ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បន្ត​វេន​ពី​លោក។ អត្រា​ឯកភាព​របស់​លោក​មាន​ជាង​៥០​ភាគរយ។ ​

មន្ត្រី​រដ្ឋបាល​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​ប្រធានាធិបតី Obama ប្រញាប់ប្រញាល់​ចង់​ជួយ​បង្រួបបង្រួម​គណបក្ស​ប្រជាធិបតេយ្យ​យ៉ាង​ខ្លាំង និង​ជួយ​គាំទ្រ​ដល់​យុទ្ធនាការ​បោះឆ្នោត ​ដើម្បី​គាំទ្រ​ដល់​បេក្ខជន​ប្រធានាធិបតី​ដែល​គណបក្ស​របស់​លោក​នឹង​តែងតាំង។ ​

លោក Obama បាន​ថ្លែង​ប្រាប់​អ្នកគាំទ្រក្នុង​កម្មវិធី​សប្បុរស​មួយរបស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ Florida ថា «យើង​ត្រូវ​តែ​ប្រាកដ​ថា យើង​ឈ្នះ​ការបោះឆ្នោត​នេះ»។

លោកស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Hillary Clinton ដែល​បាន​អះអាង​ទទួល​បាន​ការតែងតាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់​ពី​ជ័យជម្នះ​ផ្តាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​អង្គារ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​ម្នាក់​ដែល​អាច​ជំរុញ​ការងារ​របស់​លោក Obama ឲ្យ​ទៅ​មុខ ​ក្រោយ​ពី​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​បញ្ចប់ និង​ជួយ​ពង្រឹង​កេរដំណែល​របស់​លោក​ឲ្យ​កាន់​តែ​រឹងមាំ។ ​

លោក​ប្រធានាធិបតី Obama ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការចូល​ប្រឡូក​ទៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដើម្បី​ប្រជែង​នឹង​វោហារសាស្ត្រ​ដ៏​ចម្រូងចម្រាស​របស់​លោក Donald Trump ដែល​គេ​សន្មត់​ថា ជា​បេក្ខជន​ប្រធានាធិបតី​ដែល​តែងតាំង​ដោយ​គណបក្ស​សាធារណរដ្ឋ។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​របស់​លោក Trump មួយ​ចំនួន​ក៏​បាន​រិះគន់​ទៅ​លើ​សម្តី​ខ្លះៗ​របស់​លោក Trump ថា​ នាំ​ឲ្យ​ទាស់ទែង​គ្នា​និង​ប្រកាន់​ពូជសាសន៍ ហើយ​លោក​ប្រធានាធិបតី Obama ក៏​បាន​និយាយ​ថា គោលនយោបាយ​ការបរទេស​របស់​លោក Trump ​បាន​អង្រន់​ដល់​បណ្តា​មេដឹកនាំ​ពិភពលោក​៕

XS
SM
MD
LG