ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​សាទរខែនៃ​កេរ្តិ៍ដំណែល​អន្តោប្រវេសន៍


​បេក្ខជន​ហាសិប​នាក់​ពី​មនុស្ស​បណ្តា​ប្រទេស​មួយ​ចំនួន​​ដែល​បាន​ក្លាយ​ជា​ប្រជាជន​អាមេរិក​បាន​ធ្វើ​ការ​សាទរ​ការ​ប្រារព្ធ​ខែ​កេរ្តិ៍ដំណែល​អន្តោប្រវេសន៍។
​បេក្ខជន​ហាសិប​នាក់​ពី​មនុស្ស​បណ្តា​ប្រទេស​មួយ​ចំនួន​​ដែល​បាន​ក្លាយ​ជា​ប្រជាជន​អាមេរិក​បាន​ធ្វើ​ការ​សាទរ​ការ​ប្រារព្ធ​ខែ​កេរ្តិ៍ដំណែល​អន្តោប្រវេសន៍។

ជា​កិត្តិយស​ដល់​ខែនៃ​កេរ្តិ៍ដំណែល​អន្តោប្រវេសន៍​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​Immigrant Heritage Month លោក​ប្រធានាធិបតី​ស.រ.អា​បារ៉ាក់ អូបាម៉ា​ចង់ឲ្យ​ប្រជាជន​អាមេរិកាំង​ចែកចាយ​រឿង​នៃឬស​គល់​អន្តោប្រវេសន៍​របស់គ្រួសារ​ពួក​គេ។

នៅ​ក្នុង​សុន្ទរកថា​ប្រចាំសប្តាហ៍​របស់​លោក​នៅ​ថ្ងៃ​សៅរ៍​នេះ លោកអូបាម៉ា​បាន​សុំ​ដល់​ប្រជារាស្ត្រ​អាមេរិកាំង​ឲ្យ​ចូល​ទៅ​ក្នុង​គេហទំព័រ whitehouse.gov/NewAmericans ដើម្បី​និយាយ​រឿង​ពួក​គេ។​

លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍ថា​ «យើង​ជា​ប្រទេស​ជាតិ​មួយនៃ​ក្រុម​ជន​អន្តោប្រវេសន៍។​ វា​ជា​ប្រភព​មួយនៃកម្លាំង​ ហើយ​ជាអ្វី​មួយ​ដែល​យើង​មាន​មោទនភាព»។

លោក​ប្រធានាធិបតី​ក៏​បាន​មានប្រសាសន៍ដែរ​ថា​ «យើង​មិន​អាច​គ្រាន់​តែ​ប្រារព្ធ​កេរ្តិ៍ដំណែល​នេះ​ទេ យើង​ត្រូវតែ​ការពារ​កេរ្តិ៍ដណែល​នេះ​ដោយ​ជួស​ជុល​ប្រព័ន្ធ​អន្តោប្រវេសន៍​ដែល​មាន​ការបែក​បាក់»។

លោកអូបាម៉ាបាន​មាន​ប្រសាសន៍​ថា ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ និង​ក្រុម​អ្នក​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​ធ្វើ​ការណ៍​នេះ​កាល​ពី​ ពីរ​ឆ្នាំ​មុន​នេះ​ នៅ​ពេល​ពួក​គេ​បានអនុម័ត​ «សេចក្តី​ព្រាងច្បាប់​សុភនិច្ឆ័យ​មួយ» ដែល​មាន​រួមបញ្ចូល​មាគ៌ា​មួយឆ្ពោះ​ទៅ​កាន់​ការ​មាន​សញ្ជាតិ​អាមេរិកាំង។​

ក៏​ប៉ុន្តែទោះជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍ថា​ក្រុម​មេដឹក​នាំសាធារណរដ្ឋ​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ «បាន​ប្រកែក​មិន​ព្រម​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោតអំពី​សេចក្តី​ព្រាងច្បាប់នេះទេ»ក្នុង​រយៈពេល​ជិត​ពីរឆ្នាំ​មក​ហើយ៕

XS
SM
MD
LG