ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Obama ធ្វើ​យុទ្ធនាការ​ឲ្យ​លោក Biden នៅ​​ក្នុង​រដ្ឋ​ Pennsylvania ដ៏​សំខាន់


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Barack Obama ថ្លែង​ក្នុង​អំឡុង​​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​ឲ្យ​​អតីត​អនុប្រធានាធិបតី​លោក Joe Biden ​នៅ​ក្នុង​ទីក្រុង Philadelphiaនៃ​រដ្ឋ Pennsylvania កាល​​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២០។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Barack Obama ថ្លែង​ក្នុង​អំឡុង​​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​ឲ្យ​​អតីត​អនុប្រធានាធិបតី​លោក Joe Biden ​នៅ​ក្នុង​ទីក្រុង Philadelphiaនៃ​រដ្ឋ Pennsylvania កាល​​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២០។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Barack Obama បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​លោក​ប្រធានាធិបតី Donald Trump​ «មិន​មាន​លទ្ធភាព​ធ្វើ​ការ​ដោយ​យក​ចិត្តទុក​ដាក់​ទេ»។

លោក Obamaបាន​និយាយ​យ៉ាង​ដូច្នេះ​នៅ​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោក​ Joe Biden នៅ​ក្នុង​រដ្ឋ​Pennsylvania ដែល​ជា​រដ្ឋ​សំខាន់​មួយ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ខាង​មុខ។

ការ​ប្រមូល​ផ្ដុំ​គ្នា​ដោយ​បើក​រថយន្ត​ចូលក្នុងទីក្រុង Philadelphiaនៃ​រដ្ឋ Pennsylvania គឺ​ជា​ព្រឹត្តិការណ៍​ទី​មួយ​ដែល​ចូល​រួម​ដោយ​ផ្ទាល់​របស់​លោក​ Obama ដើម្បី​គាំទ្រ​លោក Biden ដែល​បាន​កាន់​តួនាទី​ជា​អនុប្រធានាធិបតី​នៅ​ពេល​លោក Obama​ កាន់​អំណាច​ពីរ​អាណត្តិ​កន្លង​មក។

លោក​ Obama និយាយ​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​ដែល​ក្នុង​ក្នុង​ឡាន​ប្រមាណ៣០០ គ្រឿង​ចតក្នុង​ពហុកីឡាដ្ឋាន​ថា៖ «ខ្ញុំ​មិន​ដែល​គិត​ថា​លោក​ Trump នឹង​ចាប់​យក​ចក្ខុវិស័យ​របស់​ខ្ញុំ ឬ​បន្ត​គោលនយោបាយ​របស់​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ដើម្បី​ប្រទេស​ជាតិ​លោក អាច​ចាប់​អារម្មណ៍​ធ្វើការ​ដោយ​យក​ចិត្ត​ទុក​ដាក់»។

លោក Obama បន្ថែមថា៖​«ប៉ុន្តែ​រឿង​នេះ​មិន​បាន​កើត​ឡើង​ឡើយ ។​ លោក​មិន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ធ្វើការឬ​ជួប​អ្នកទាំងអស់​គ្នា​ឡើយ​ក្រៅ​ពី​ខ្លួន​លោក និង​មិត្តភក្តិ​របស់​លោក ឬចាត់​ទុក​តំណែង​ប្រធានាធិបតី​ជា​កម្មវិធី​ទូរទស្សន៍ ដែល​លោក​អាច​ប្រើ​សម្រាប់​ទាក់​ទាញ​ចំណាប់​អារម្មណ៍។

លោក Trump ជា​អ្នកតែង​រិះគន់​លោក​Obama​ ពេល​លោក Obama នៅ​កាន់​តំណែង និង​បន្ត​វាយ​ប្រហារ​លោក​Obama នៅ​ក្នុង​អំឡុង​ពេល​លោក​Trump កាន់​តំណែង​៤ឆ្នាំ​កន្លង​មក​នេះ។ កាល​ពី​ដើម​ខែ​នេះ លោកTrump បាន​សរសេរ​លើ Twitter ថា រដ្ឋបាល​របស់​លោក Obama និង លោក Biden «អន់​ណាស់!!!!»៕

XS
SM
MD
LG