ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​ការ​បង្កើត​ទីភ្នាក់ងារ​គ្រប់គ្រង​ឧទ្យាន​ជាតិ


លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ (Barack Obama) បាន​ធ្វើ​ពិធី​រំលឹក​ខួប​ទី​១០០​ឆ្នាំ​នៃ​ការ​បង្កើត​ទីភ្នាក់ងារ​គ្រប់គ្រង​ឧទ្យាន​ជាតិ​នៅ​សហរដ្ឋ​អាមេរិក និង​បាន​លើក​ទឹកចិត្ត​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់ ឲ្យ​«រក​ឧទ្យាន​របស់​លោក​អ្នក​»។

នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​សប្តាហ៍​នេះ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ (Barack Obama) បាន​ធ្វើ​ពិធី​រំលឹក​ខួប​ទី​១០០​ឆ្នាំ​នៃ​ការ​បង្កើត​ទីភ្នាក់ងារ​គ្រប់គ្រង​ឧទ្យាន​ជាតិ​នៅ​សហរដ្ឋ​អាមេរិក និង​បាន​លើក​ទឹកចិត្ត​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់ ឲ្យ​«រក​ឧទ្យាន​របស់​លោក​អ្នក​»។

ស្ត្រី​ទី​១ គឺ​លោក​ស្រី​មីឆែល អូបាម៉ា (Michelle Obama) និង​លោកស្រី​ឡូរ៉ា ប៊ូស (Laura Bush) នឹង​ធ្វើ​ជា​សហប្រធាន​នៃ​ការ​ប្រារព្ធ​ទិវាឧទ្យាន​ជាតិ​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​និង​ជួយ​ពលរដ្ឋ​អាមេរិកាំង ឲ្យ​ភ្ជាប់​ខ្លួន​របស់​ពួកគេ ជាមួយ​នឹង​ឧទ្យាន​និង​ដែនដី​សាធារណៈ​ដែល​ពួកគេ​ចូលចិត្ត​ជាង​គេ។

​នៅ​ថ្ងៃ​នេះ ក្រុម​គ្រួសារ​របស់​យោធា អាច​ចូល​ទៅ​លេង​នៅ​តាម​ឧទ្យាន​ជាតិ​នានា​ដោយ​ឥតគិត​ថ្លៃ តាម​រយៈ​គំនិត​ផ្តួចផ្តើម​មួយ​ឈ្មោះ​ថា រួម​កម្លាំង​គ្នា​ ហើយ​ក្រុម​គ្រួសារ​ដែល​មាន​កូន​រៀន​ថ្នាក់​ទី​៤ ក៏​អាច​ទទួល​បាន​ប័ណ្ណ​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​បាន​ផងដែរ ដោយ​គ្រាន់តែ​ចូល​ទៅកាន់​គេហទំព័រ EveryKidInAPark.org ។

លោក​ប្រធានាធិបតី​អាមរិក ក៏​បាន​សង្កត់​ធ្ងន់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក ក្នុង​ការ​កសាង​បន្ត​ពី​ប្រពៃណី​អភិរក្ស​របស់​អាមេរិក ដោយ​កត់សម្គាល់​ពី​កំណត់ត្រា​របស់​លោក ក្នុង​ការ​ការពារ​ដែន​ដី​និង​ដែន​ទឹក​បាន​ច្រើនជាង​អាណត្តិ​នៃ​រដ្ឋាភិបាល​មុនៗ​ទាំងអស់។

ដោយ​មាន​ការ​គំរាមកំហែង​ពី​ការ​ប្រែប្រួល​អាកាសធាតុ លោក​ប្រធានាធិបតី មាន​ប្រសាសន៍​ថា ការ​ការពារ​ដែន​ដី​និង​ដែន​ទឹក​សាធារណៈ​របស់​យើង​ គឺ​មាន​សារៈ​សំខាន់​ជាង​អ្វីៗ​ទាំងអស់។

លោក​ថ្លែង​បន្ថែម​ថា នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅមុខ​ទៀត​នេះ យើង​ទាំងអស់​គ្នា ត្រូវ​តែ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ការ​ពារ​ឧទ្យាននិង​ផែនដី​របស់​យើង សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត៕

XS
SM
MD
LG