ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត New York Times៖ ​លោក Trump ​បាន​បញ្ចៀស​ការ​បង់​ពន្ធ​រាប់​ទសវត្សរ៍


កាសែត New York Times រាយការណ៍​ថា លោក Donald Trump ​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​បញ្ចៀស​ការ​បង់​ពន្ធ​រាប់​ទសវត្សរ៍។
កាសែត New York Times រាយការណ៍​ថា លោក Donald Trump ​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​បញ្ចៀស​ការ​បង់​ពន្ធ​រាប់​ទសវត្សរ៍។

លោក Donald Trump ​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​ប្រកាស​ពី​ខាត​បង់​ប្រាក់​ចំនួន​៩១៦​លាន​ដុល្លារ​នៅ​ក្នុង​ការ​បង់​ពន្ធ​ដារ​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​ប្រចាំ​ឆ្នាំ​១៩៩៥ ​នេះ​យោង​តាមអត្ថបទ​នៃ​សេចក្តី​រាយការណ៍​របស់​កាសែត The New York Times។​ របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដក​ពន្ធ​អាច​អនុញ្ញាត​ឲ្យ​លោកTrumpបញ្ចៀស​ការ​បង់​ពន្ធ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​រហូត​ដល់​១៨​ឆ្នាំ។

កាសែត The New York Times បាន​រាយការណ៍​ថា ការ​ខាត​បង់ប្រាក់​ជិត​១​ពាន់​លាន​ដុល្លារ​នេះ ល្មម​គ្រប់​គ្រាន់​ដើម្បីកាត់​បន្ថយ​ប្រាក់ចំណូល​ជាប់​ពន្ធ​ចំនួន​៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈ​ពេល​១៨​ឆ្នាំ​។​ កាសែត​នោះ​បាន​រាយការណ៍​ទៀត​ថា ​ខ្លួន​បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ខាង ​ដែលមិនបានឃើញ​ថា លោក Trump បាន​ធ្វើ​អ្វីខុស​ច្បាប់​ទាល់​តែ​សោះ​នៅ​ក្នុង​ឯកសារ​ពន្ធ​របស់​លោកនោះ ​ដែល​ការណ៍​នេះ​ធ្វើឲ្យ​លោកអាច​ទាញ​ផល​ប្រយោជន៍ពីច្បាប់​ពន្ធដារ​ ដែល​ឲ្យ​តម្លៃ​ទៅ​លើ​ក្រុម​គ្រួសារ​អ្នកមាន​ដូចជា​លោក Trump ដែល​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​បណ្តាញ​ក្រុមហ៊ុន​មាន​ការ​ទទួល​ខុស​ត្រូវមានកម្រិត និងសាជីវកម្ម S។

លោក​ស្រី Hillary Clinton បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ ​បានផ្តល់​ការ​មន្ទិល​សង្ស័យ​កាល​ពី​ថ្ងៃ​ចន្ទ​នៅឯ​ការ​ជជែក​ដេញ​ដោល​បេក្ខជន​ប្រធានា​ធិបតី​ថា ​លោក Trump ​មិន​បាន​បញ្ចេញ​ពន្ធ​ប្រាក់​ចំណូលផ្ទាល់​ខ្លួន​ប្រចាំ​ឆ្នាំរបស់​លោក​ ពី​ព្រោះ​ពន្ធ​ប្រចាំ​ឆ្នាំ​នោះ ​នឹង​បង្ហាញ​ថា ​លោក Trump មិន​បាន​បង់​ពន្ធ​សហព័ន្ធ។ លោក Trump បាន​ឆ្លើយ​ទៅ​កាន់​លោកស្រី​ Clinton នៅ​ឯ​ការ​ជជែក​ដេញ​ដោល​នោះដោយ​និយាយ​ថា «បញ្ហា​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ឈ្លៀសវៃ​ឡើង‍»៕

XS
SM
MD
LG