ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ញូវយ៉ក៖ អ្នកវាយប្រហារ​ទៅ​លើ​ផ្លូវ​ជិះ​កង់​គឺ​ធ្វើ​ឡើង​តាំង​នាម​ឲ្យ​​ក្រុម​រដ្ឋ​ឥស្លាម


អភិបាល​រដ្ឋ​ញូវយ៉ក លោក Andrew Cuomo ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​រថយន្ត​ដឹក​ទំនិញ នៅ​ក្នុង​រដ្ឋ​នេះ។
អភិបាល​រដ្ឋ​ញូវយ៉ក លោក Andrew Cuomo ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​រថយន្ត​ដឹក​ទំនិញ នៅ​ក្នុង​រដ្ឋ​នេះ។

អ្នក​ស៊ើបអង្កេត​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា អ្នក​បើកបរ​រូបនោះ​ដែល​បាន​ជួល​រថយន្ត pickup មួយ​គ្រឿង​បើក​បុក​មនុស្ស​ម្នា​នៅ​លើ​ផ្លូវ​ជិះកង់​ដ៏​មមាញឹក​មួយ​នៅក្នុង​ទីក្រុង ញូវយ៉ក កាល​ពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ការ​វាយប្រហារ​នោះ​តាំង​នាម​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម។ ​

លោក John Miller ស្នងការ​ប៉ូលិស​រង​ក្នុង​ទីក្រុង ញូវយ៉ក បាន​និយាយ​ថា «គាត់​បាន​ធ្វើ​ដូច្នេះ​តាំង​នាម​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម‍»។

លោក Miller បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា ជនសង្ស័យ​រូប​នោះ​ឈ្មោះ Sayfullo Saipov អាយុ ២៩​ ឆ្នាំ ជនជាតិ អ៊ូបេគីស្ថាន និង​បាន​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​២០១០ ហើយ​ទំនង​ជា​បាន​ធ្វើ​តាម​ដំបូន្មាន T មួយ ដែល​ក្រុម​រដ្ឋឥស្លាម​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម អំពី​វិធី​ធ្វើ​ការ​វាយប្រហារ​ដោយ​ប្រើ​រថយន្ត​ទៅ​លើ​អ្នក​ថ្មើរ​ជើង​និង​អ្នក​ជិះកង់។ ​

លោក Miller បាន​ថ្លែង​ថា កំណត់ត្រា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ជន Saipov ត្រូវ​បាន​រកឃើញ​នៅ​កន្លែង​កើត​ហេតុ​ក្នុង​សង្កាត់ Manhattan នៃ​ទីក្រុង​នេះ ដែល​ក៏​ជា​កន្លែង​លោក Ryan Nash ប៉ូលិស​ក្រុង ញូវយ៉ក វ័យ​២៨​ឆ្នាំ បាន​បាញ់​សម្លាប់​ជន​សង្ស័យ​រូប​នេះ​ចំត្រង់​ពោះ ដើម្បី​បញ្ចប់​ការ​វាយប្រហារ​ដែល​បាន​ធ្លាយ​ដល់​២០ប្លុក តាម​បណ្តោយ​ដងទន្លេ Hudson ផង​ដែរ។ ​

លោក Miller និយាយ​ថា កំណត់ត្រា​នោះ​ត្រូវ​បាន​សរសេរ​ដោយ​ដៃ​ជា​ភាសា​អារ៉ាប់ ដែល​មាន​ន័យ​ថា «ពួកគេ​មាន​សញ្ញា​និង​អក្សរ។ ប៉ុន្តែ​ចំណុច​សំខាន់​នៃ​កំណត់ត្រា​នេះ​គឺ​ថា ក្រុម​រដ្ឋ​ឥស្លាម​នឹង​ស្ថិត​នៅ​ជា​និរន្ត​រៀង​ទៅ»៕

XS
SM
MD
LG