ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណត់ត្រា​ដ៏ចម្រូងចម្រាស​របស់លោក Nunes រង​ការរិះគន់​ថា​ជាឧបករណ៍​នយោបាយ


លោក Devin Nunes តំណាង​រាស្ត្រ​រដ្ឋ California ចូលរួម​ស្តាប់​សុន្ទរកថា​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​រដ្ឋ West Virginia កាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ ២០១៨។
លោក Devin Nunes តំណាង​រាស្ត្រ​រដ្ឋ California ចូលរួម​ស្តាប់​សុន្ទរកថា​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​រដ្ឋ West Virginia កាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ ២០១៨។

កំណត់​ត្រា​ដែល​មាន​៤​ទំព័រ​ចងក្រង​ឡើង​ដោយ​លោក ​Devin Nunes ​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បើ​ទោះបី​ជា​មាន​សមាជិក​សភា​តែ​ពីរបី​រូប​ប៉ុណ្ណោះ​បាន​អាន​កំណត់​ត្រា​នោះ​យ៉ាង​ណា​ក៏ដោយ។ កំណត់​ត្រា​នេះ​ក៏​ក្លាយ​ជាមូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ភាព​បែក​បាក់​កាន់​តែខ្លាំង​រវាង

លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ និង​នាយក FBI​ របស់​លោក​ គឺ​លោក ​Christopher Wray។

ក៏ប៉ុន្តែ​សំណួរ​សួរថា​ តើ​មាន​អ្វី​នៅ​ក្នុង​កំណត់ត្រា​នោះ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ខឹង​សម្បា​នោះ?

ក្រុម​អ្នក​រិះគន់​ឯកសារ​នោះ​បាន​ថ្លែង​ថា​ កំណត់​ត្រា​នោះ​ព្យាយាម​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ របស់ ​FBI និង​ក្រសួង​យុត្តិធម៌​ ដែល​ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​កិច្ច​ខំប្រឹង​ប្រែង​ស្វែង​រក​ការឃុប​ឃិត​របស់​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក ត្រាំ​ ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦។

ឯកសារ​នោះ​ត្រូវ​បាន​ចង​ក្រង​ឡើង​ដោយ​បុគ្គលិក​របស់​លោក ​Devin Nunes​ ប្រធាន​គណកម្មា​ធិការ​សភា​ទទួល​បន្ទុក​កិច្ចការ​សម្ងាត់​ ខាង​គណបក្ស​សាធារណរដ្ឋ​ ដោយ​បាន​ចោទ​ប្រកាន់​ FBI ថា​បាន​រំលោភ​បំពាន​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ដោយ​បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​ចេញ​បញ្ជា​ធ្វើការ​ស៊ើប​អង្កេត​លើ​លោក​ Carter Page ​អតីត​ទីប្រឹក្សា​យុទ្ធនាការ​របស់​លោក​ ត្រាំ។

យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កំណត់​ត្រា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សមាជិក​គណៈកម្មាធិការ​តែ​ឯក​ឯង​ ដោយ​គ្មាន​ការ​ដឹង​ឭ​ពី​សមាជិក​គណៈ​កម្មាធិការ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក ​Adam Schiff ​សមាជិក​ជាន់​ខ្ពស់​នៃ​គណៈ​កម្មាធិការ​សភា​ទទួល​បន្ទុក​កិច្ចការ​សម្ងាត់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​រិះគន់​កំណត់ត្រា​នេះ​ជា​សាធារណៈ

ថា​«កំណត់ត្រា​នេះ​មាន​ចំណុច​មិន​ត្រឹម​ត្រូវ​ជា​ច្រើន» ​មាន​គោល​បំណង​ធ្វើ​ឲ្យ​សមាជិក​គណៈ​កម្មាធិការ​ខាង​គណបក្ស​សាធារណរដ្ឋ​មាន​ទស្សនៈ​ខុស​ពី​ធាតុពិត​របស់ FBI៕

XS
SM
MD
LG