ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​មុជ​ទឹក​កូរ៉េ​ខាង​ជើង​​បាញ់​បង្ហោះ​មីស៊ីល​មួយ​ទៀតដោយ​​​«បរាជ័យ​ជា​ស្ថាពរ»


រូប​ថត​បង្ហាញ​ពី​ការបាញ់​បង្ហោះ​មីស៊ីល​ពី​ក្រោម​ទឹក​ដោយ​នាវា​មុជ​ទឹក​ នៅ​ក្នុង​រូបថត​ដែល​មិន​មាន​បញ្ជាក់កាល​បរិច្ឆេទ​​ ចេញ​ផ្សាយ​ដោយ​​ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ ​KCNA កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​ ឆ្នាំ​២០១៦។​
រូប​ថត​បង្ហាញ​ពី​ការបាញ់​បង្ហោះ​មីស៊ីល​ពី​ក្រោម​ទឹក​ដោយ​នាវា​មុជ​ទឹក​ នៅ​ក្នុង​រូបថត​ដែល​មិន​មាន​បញ្ជាក់កាល​បរិច្ឆេទ​​ ចេញ​ផ្សាយ​ដោយ​​ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ ​KCNA កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​ ឆ្នាំ​២០១៦។​

ប្រទេស​កូរ៉េខាង​ជើង​បាន​ហៅ​ការបាញ់​បង្ហោះ​កាំ​ជ្រួចមីស៊ីល​ ផ្លោង​ពី​នាវា​មុជ​ទឹក​ដែល​ហៅ​កាត់ថា SLBM របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ជា​«ជោគជ័យ​ធំ»មួយ​ ចំណែក​ ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​បាន​ហៅ​ការ​បាញ់​បង្ហោះ​នោះ​ថា​ជា​បរាជ័យ​មួយ។

​ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​អ្នក​ធ្វើ​វិភាគ​ខាង​យោធា​បាន​ចាត់​ទុក​ការ​បង្ហោះ​កាំជ្រួច​មីស៊ីល​នេះ​ថា​ជា​ «បរាជ័យ​ជា​ស្ថាពរ»មួយ។

ការ​អះអាង​របស់​កូរ៉េ​ខាង​ជើង​ដែល​ត្រូវ​បាន​ធ្វើ​តាម​រយៈ​ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​KCNA របស់​ខ្លួន ​ដែល​ថា​នៅ​ពេល​នេះ​ខ្លួន​មាន​មធ្យោបាយ​មួយ​ទៀត​ក្នុង​ការ​ធ្វើ​«ការ​វាយ​ប្រហារ​បរមាណូ​ខ្លាំង»​មួយ​ ហាក់​ដូច​ជា​បំផ្លើស​សមត្ថភាព​យោធា​ក្នុង​ពេល​បច្ចុប្បន្ន​របស់​ខ្លួន។

ការវាយ​តម្លៃ​អវិជ្ជមាន​របស់​នាយ​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​កូរ៉េ​ខាង​ត្បូង​ចង្អុល​បង្ហាញ ​អំពី​ការ​មាន​កម្រិត​នៅ​ពេល​បច្ចុប្បន្ន​នៃ​កម្មវិធី​ SLBM របស់​ប្រទេស​កូរ៉េ​ខាង​ជើង។​

រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​និយាយ​ថា​កាំ​ជ្រួច​មីស៊ីល​ដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ហោះ​តែ​៣០គ.ម.​នៅ​មុន​ពេល​វា​ធ្លាក់​ក្នុង​សមុទ្រ​ ដែល​វា​ខ្លី​ជាង​វង់​ប្រតិបត្តិការ​តិច​បំផុត​ចម្ងាយ​៣០០គ.ម.​សម្រាប់​កាំ​ជ្រួច​មីស៊ីល​ផ្លោង​មាន​វង់​ប្រតិបត្តិការ​មធ្យម​ដែល​កូរ៉េ​ខាង​ជើង​បាញ់​បង្ហោះ​ពិសោធ។

ប្រភព​មួយ​ទៀត​នៃ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​និយាយ​ថា​ម៉ាស៊ីន​កាំ​ជ្រួច​មីស៊ីល​មាន​ដំណើរការ​មិន​ស្រួល​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ការ​បង្ហោះ៕​

XS
SM
MD
LG