ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ប្រើ​បុគ្គលិក​ភោជនីយដ្ឋាន​នៅ​ក្រៅ​ប្រទេស​ឲ្យ​ស៊ើបការណ៍​ឲ្យ​ខ្លួន


នេះ​ជា​ទិដ្ឋភាព​ខាង​ក្រៅ​របស់​ហាង​ឈ្មោះ Pyongyang A Ri Rang ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ប្រើប្រាស់​បុគ្គលិក​ក្នុង​ភោជនីយដ្ឋាន​របស់​ខ្លួន​នៅក្រៅ ប្រទេស​ដើម្បី​ឈ្លប​យកការណ៍​ពីជន​បរទេស។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺឈ្លប​យកការណ៍​ពី​ជនជាតិ​កូរ៉េ​ខាង​ត្បូង។​ នេះ​បើ​តាម​ការ​អះអាង​របស់​អតីត​បុគ្គលិក​ម្នាក់ ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​ភោជនីយដ្ឋាន​របៀប​នោះ។

បុគ្គលិក​ដដែល​នោះ​បាន​ប្រាប់​ VOA ថា​ អ្នក​រត់តុ​ជា​ស្ត្រី​ក្នុង​ភោជនីយដ្ឋាន​ចំនួន ១៣០​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ក្រៅ​ប្រទេស​ ជាពិសេស​ក្នុង​ប្រទេស​ចិន ប្រមូល​ព័ត៌មាន​ជា​សម្ងាត់​ពី​ភ្ញៀវ​ ហើយ​បញ្ជូន​ទៅ​កាន់​ប្រទេស​របស់​ខ្លួន។

នៅ​ក្នុង​រឿង​ពាក់ព័ន្ធ​គ្នា​នេះ​ដែរ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ កាលពី​ថ្ងៃ​សុក្រ​ថា​ មាន​ជនជាតិ​កូរ៉េ​ខាង​ជើង​ចំនួន​១៣នាក់​ដែល​គេ​ដឹង​ថា​កំពុង លាក់​ខ្លួន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​បាន​ចុះ​ចូល នៅ​ក្នុង​ភូមិ​កូរ៉េ​ខាង​ត្បូង​ជាប់​កូរ៉េ ខាង​ជើង ​បន្ទាប់​ពី​បាន​ធ្វើការ​ក្នុង​ភោជនីយដ្ឋាន​នៅ​ប្រទេស​ក្រៅ​ដែល​គេ​មិន ទាន់​បញ្ជាក់​ឲ្យ​ដឹង​នោះ។

កូរ៉េ​ខាង​ជើង​តែង​ស្តី​បន្ទោស​កូរ៉េ​ខាងត្បូង​ចំពោះ​ការ​បញ្ចុះបញ្ចូល​ឲ្យ​ពលរដ្ឋ​ខ្លួន ចុះ​ចូល៕

XS
SM
MD
LG