ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​មួយ​គ្រាប់ ដែល​គេ​សង្ស័យ​ថា​ជា​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ


បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​របស​ទូរទស្សន៍ ដែល​បង្ហាញ​ពី​វីដេអូ​របស់​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។
បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​របស​ទូរទស្សន៍ ដែល​បង្ហាញ​ពី​វីដេអូ​របស់​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​ផ្សាយ​ថា កូរ៉េ​ខាង​ជើងបាន​បាញ់​គ្រាប់​មីស៊ីល​មួយ​គ្រាប់ ដែល​គេ​សង្ស័យ​ថា​ជា​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ នៅ​ឆ្នេរ​សមុទ្រ​ភាគ​កើត​របស់​ខ្លួន ​ដែល​នេះ​ជា​ការ​សាកល្បង​នុយក្លេអ៊ែរចុងក្រោយ​បង្អស់របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ឆ្នាំ​នេះ។ ការ​សាកល្បង​នុយក្លេអ៊ែរនេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង រដ្ឋាភិបាល​ក្រុង​សេអ៊ូល និងក្រុម​សម្ព័ន្ធ​បស្ចិម​ប្រទេស​របស់​កូរ៉េ​ខាង​ត្បូង។

សារព័ត៌មាន Yonhap ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​ផ្សាយ​ថា ​គ្រាប់​មីស៊ីលនេះ​ត្រូវ​បាន​បាញ់​ពី​ដី​ទៅ​លើ​អាកាស រួច​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុននៅ​វេលា​ថ្ងៃ​ត្រង់​ក្នុង​ថ្ងៃ​សុក្រ​ម្សិលមិញនេះ។ ​

ក្រសួង​ការពារ​ប្រទេស​របស់​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ទៅ​កាន់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា សេចក្តី​រាយការណ៍​នេះ​គឺ​ពិត​ប្រាកដ ប៉ុន្តែ​ខ្លួន​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​ចម្ងាយ​ និង​គន្លង​គ្រាប់​បាញ់នោះ​បាន​នៅ​ឡើយ​ទេ។ ការ​បាញ់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង Sondok។

កូរ៉េ​ខាង​ជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​មួយ​ចំនួន​ចាប់​តាំង​ពី​ខែ​មករា​មក។ សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា​រួម​ដែល​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និយាយ​ថា ខ្លួន​មើលឃើញ​សមយុទ្ធ​នេះ​ថា​ជា​ការ​សម​ដើម្បី​ឈ្លានពាន។

ខណៈ​ពេល​ជាមួយ​គ្នា​នេះ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កំពុង​តែ​បើក​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ ដែលក្នុង​នោះ​សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង ចិន​ និង​ជប៉ុន​បាន​ពិភាក្សា​ផ្តោត​ជា​សំខាន់​ទៅ​លើ​សកម្មភាព​នានា​របស់​កូរ៉េ​ខាង​ជើង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG