ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ខឹង​សម្បា​រឿង​ពន្យារពេល​សាងសង់​មន្ទីរពេទ្យ​ថ្មី​នៅ​ព្យុងយ៉ាង


ការិយាល័យ​នៅ​មន្ទីរពេទ្យ Phyongchon District People's Hospital ត្រូវ​បាន​គេ​បាញ់​ថ្នាំ​សម្លាញ់​មេរោគ​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ត្បូង។
ការិយាល័យ​នៅ​មន្ទីរពេទ្យ Phyongchon District People's Hospital ត្រូវ​បាន​គេ​បាញ់​ថ្នាំ​សម្លាញ់​មេរោគ​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ត្បូង។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ព្រលះ​ដាក់​មន្ត្រី​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ពន្យារពេល​សាងសង់​មន្ទីរពេទ្យ​ថ្មី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង និង​បាន​បញ្ជា​ឱ្យ​បញ្ឈប់​ការងារ​មន្ត្រី​ទាំង​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក Kim Jong Un បាន​ស្ដីបន្ទោស​ខ្លាំងៗ​ដាក់​អ្នក​គ្រប់គ្រង​ការ​សាងសង់​មន្ទីរពេទ្យ​នោះ ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​កាន់​ការដ្ឋាន​សាងសង់​នោះ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង និង «បាន​លើក​ឡើង​ពី​បញ្ហា​ធ្ងន់ធ្ងរ​នានា​ដែល​លេច​ឡើង​នៅ​ក្នុង​ការ​ចាត់ចែង​ផ្នែក​ថវិកា​ទាក់ទិន​នឹង​ការ​សាងសង់»។

ទីភ្នាក់ងារ KCNA បាន​បញ្ជាក់​ថា លោក Kim Jong Un បាន​រិះគន់​ជា​ពិសេស​លើ​គណៈកម្មការ​សាងសង់ ថា​បាន​ដំណើរការ​គម្រោង​នេះ​ដោយ «មិន​ច្បាស់លាស់» ដោយ​មិន​មាន​ថវិកា​សាងសង់​ត្រឹមត្រូវ។

គម្រោង​សាងសង់​មន្ទីរពេទ្យ​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​សង្ស័យ​ថា កូរ៉េខាងជើង​ប្រហែលជា​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ទទួល​បាន​សម្ភារៈ​សំណង់ ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​កម្មវិធី​នុយក្លេអ៊ែរ និង​កម្មវិធី​មីស៊ីល​របស់​ខ្លួន ក៏​ដូចជា​ដោយសារ​ការ​គ្រប់គ្រង​ព្រំដែន​តឹងតែង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG