ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើងបានដកខ្លួនចេញពីការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង


រូបឯកសារ៖ ប្រតិភូ​កូរ៉េ​ខាង​ជើង Ri Son Gwon ចាប់​ដៃ​ជាមួយ​សមភាគី​កូរ៉េ​ខាង​ត្បូង Cho Myoung-gyon នៅ​ពេល​អស់​លោក​ប្ដូរ​ឯកសារ​ក្រោយ​ពេល​ចុះ​កិច្ចព្រមព្រៀង​នៅ​ភូមិ​សន្តិភា Panmunjom ក្នុង​តំបន់​គ្មានកង​ទ័ព។
រូបឯកសារ៖ ប្រតិភូ​កូរ៉េ​ខាង​ជើង Ri Son Gwon ចាប់​ដៃ​ជាមួយ​សមភាគី​កូរ៉េ​ខាង​ត្បូង Cho Myoung-gyon នៅ​ពេល​អស់​លោក​ប្ដូរ​ឯកសារ​ក្រោយ​ពេល​ចុះ​កិច្ចព្រមព្រៀង​នៅ​ភូមិ​សន្តិភា Panmunjom ក្នុង​តំបន់​គ្មានកង​ទ័ព។

កូរ៉េ​ខាង​ជើង​បាន​ដក​ខ្លួន​ចេញ​ពី​ការិយាល័យ​ទំនាក់​ទំនង​ជាមួយ​កូរ៉េខាង​ត្បូង។​ កូរ៉េខាង​ជើង​បាន​ជូន​ដំណឹង​នេះ​ទៅ​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ឯ​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់​កូរ៉េ​ទាំង​ពីរ ​នៅ​ឯ​ការិយាល័យ​រួម​របស់​ពួក​គេ​នៅ​ក្នុង​ទីក្រុង​ Kaesong ដែល​នៅ​ភាគ​ខាង​ជើង​កូរ៉េ​ខាង​ត្បូង។ ​

លោក ​Chun Hae-sun ​អនុ​រដ្ឋមន្រ្តី​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​ថា ​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា ​វិធាន​ការ​នេះ​ធ្វើ​តាម ​«សេចក្តី​ណែនាំ​ពី​ថ្នាក់​លើ» ។​

កូរ៉េ​ខាង​ត្បូង​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ការ​សម្រេច​ចិត្ត​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ដក​ចេញ​ពី​ការិយាល័យ​នេះ​ គឺ​ជា​រឿង​គួរ​ឱ្យ​សោក​ស្តាយ ​ប៉ុន្តែ​បាន​និយាយ​ថា ​កូរ៉េ​ខាង​ត្បូង​នឹង​បន្ត​ធ្វើ​ការ​នៅ​ការិយាល័យ​នេះ។

ព័ត៌មាន​នៃ​ការ​ដក​ខ្លួន​របស់​កូរ៉េ​ខាង​ជើង​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ដែល​បាន​បរាជ័យ​កាល​ពី​ខែ​មុន​ នៅ​ប្រទេស​វៀតណាម ​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ គីម ជុង​អ៊ុន​ និង​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់ ត្រាំ។ ​មេដឹក​នាំពីរ​នាក់​បាន​ប្រកែក​គ្នា​អំពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​កូរ៉េ​ខាង​ជើង​ ដោយ​សារតែ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

ការិយាល័យ​ទំនាក់​ទំនង​នេះ​បាន​បើក​ដំណើរ​ការ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ដែលជា​ផ្នែក​មួយ​នៃ​ជំហានដែល​មាន​បំណង​ផ្សះផ្សា​ប្រទេស​កូរ៉េ​ទាំង​ពីរ៕

XS
SM
MD
LG