ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Vincent Brooks៖ កូរ៉េ​ខាង​ជើង​កំពុង​ព្យាយាម​ផលិត​កាំ​ជ្រួច​មីស៊ីល​បាញ់​ឆ្លង​ទ្វីប


ទាហាន​កូរ៉េ​ខាង​ត្បូងកំពុង​មើល​កម្មវិធី​ព័ត៌មាន​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ឯ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុង​ក្រុង​សេអ៊ូល ​កាល​ពីថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ២០១៦។
ទាហាន​កូរ៉េ​ខាង​ត្បូងកំពុង​មើល​កម្មវិធី​ព័ត៌មាន​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ឯ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុង​ក្រុង​សេអ៊ូល ​កាល​ពីថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ២០១៦។

បើ​តាម​ការ​ព្រមាន​ថ្មីៗ​បំផុត​មួយ​ពី​មន្ត្រី​យោធា​ស.រ.អា.​ជាន់​ខ្ពស់​ម្នាក់​ថា ​ប្រទេស​កូរ៉េខាង​ជើង​នឹង​មាន​សមត្ថភាព​ផលិត​កាំ​ជ្រួច​មីស៊ីល​ ផ្ទុក​អាវុធ​បរមាណូ​ដែល​អាច​បាញ់​ដល់​ប្រទេស​ទាំង​អស់​ដែល​អាជ្ញាធរ​កូរ៉េខាង​ជើង​ចាត់​ទុក​ថា​ជា​សត្រូវ​របស់ពួក​គេ​ ទោះ​ណា​ជា​ពួក​គេ​បរាជ័យ​ខាង​បច្ចេកទេស​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ដោយ។

លោក​ឧត្តមសេនីយ៍​ Vincent Brooks​ អគ្គ​មេបញ្ជាការ​នៃ​កង​កម្លាំង​ស.រ.អា.​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ បាន​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈ​កម្មាធិការ​សេវាកម្ម​កង​ប្រដាប់​អាវុធ​នៃ​ព្រឹទ្ធ​សភា​ស.រ.អា.​កាលពី​ថ្ងៃ​អង្គារ​ ហើយ​លោក​បាន​បង្ហាញ​ការ​ស្ទង់​ប៉ាន់​មើល​ដ៏​ស្រអាប់​នៃ​ភាព​តាន​តឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ។

នៅ​ពេលសួរ​អំពី​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ក្នុង​ការ​ផលិត​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​ លោក ​Brooks ​បាន​មានប្រសាសន៍​ថា «កូរ៉េខាង​ជើង​កំពុង​ខិតខំ​ប្រឹង​ប្រែង​ពុះពារ​ឧបសគ្គ​ដើម្បី​ធ្វើ​ឱ្យ​កម្មវិធី​នេះអាច​ប្រតិបត្តិការ​កើត»។

លោក ​Brooks ​បាន​និយាយ​បន្ថែម​ថា​ «នៅ​ពេល​ខាង​មុខ​ ខ្ញុំ​មាន​ជំនឿ​ថា​ យើង​នឹង​ឃើញ​កូរ៉េខាង​ជើង​នឹង​មាន​សមត្ថភាព​ទាំង​នេះ ប្រសិន​បើ​សមត្ថភាព​ទាំង​នេះ​មិន​ត្រូវ​បញ្ឈប់​ទេនោះ»។

ដោយ​បានទ​ទួល​ការ​តែង​តាំង​ឱ្យ​ដឹក​នាំ​កង​កម្លាំង​ស.រ.អា.​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ​លោក​ brooks ​បាន​មាន​ប្រសាសន៍​ថា​ វា​ជា​ការងារ​របស់​លោក​ក្នុង​ការ​ផ្តល់​ជម្រើស​នានា​បែប​ណា​ដែល​ស.រ.អា.​អាច​ប្រើ​ប្រាស់​ការ​គាប​សង្កត់​ខាងយោធា​ដើម្បី​កែ​ប្រែ​មហិច្ឆតា​យោធា​របស់​កូរ៉េខាង​ជើង៕

XS
SM
MD
LG