ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​បង្ហោះ​បាឡុង​ផ្ទុក​លាមក​ចូល​កូរ៉េ​ខាងត្បូង


បាឡុង​មួយដែល​គេជឿថា​បង្ហោះដោយ​កូរ៉េខាងជើង​ត្រូវបាន​ឃើញ​នៅ​តំបន់ Cheorwon ប្រទេស​កូរ៉េខាងត្បូង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (Yonhap via Reuters)
បាឡុង​មួយដែល​គេជឿថា​បង្ហោះដោយ​កូរ៉េខាងជើង​ត្រូវបាន​ឃើញ​នៅ​តំបន់ Cheorwon ប្រទេស​កូរ៉េខាងត្បូង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (Yonhap via Reuters)

បាឡុង​កូរ៉េ​ខាងជើង​បាន​ទម្លាក់​លាមក​និង​សំរាម​ផ្សេង​ទៀត​លើ​ផ្លូវ​ដ៏​មមាញឹក​នៅពី​មុខ​អគារ​លំនៅដ្ឋាននិង​នៅ​តំបន់​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ពុធ​នេះ ដែល​នេះ​គឺ​ជា​ការ​ធ្វើ​ឱ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងត្បូង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​និង​យោធា​កូរ៉េ​ខាងត្បូង។

ក្រុម​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា ខ្លួន​បាន​ឃើញ​មាន​បាឡុង​ជាច្រើន​ដែល​ក្នុង​នោះ​បាឡុង​យ៉ាងតិច​មួយ​ចំនួន​មាន​ផ្ទុក​កាកសំណល់និង​សំរាម។ ក្រុម​នាយសេនាធិការ​កងទ័ព​នេះ​បាន​ចោទ​ប្រកាន់​កូរ៉េ​ខាងជើង​បាន​ប្រព្រឹត្តទង្វើ «គ្មាន​មនុស្សធម៌​និង​ថោកទាប» នេះ។

ទីភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េ​ខាងត្បូង ដែល​យោង​លើ​ប្រភព​យោធា បាន​រាយការណ៍​ថា បាឡុង​ជាង ២០០ ត្រូវបាន​គេ​ប្រទះ​ឃើញ និង​ថា​បាឡុង​មួយ​ចំនួន​មាន​ផ្ទុក​នូវ​សារធាតុ​មួយ «ដែល​ទោះបីជា​ពិបាក​និង​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ត្រូវបាន​គេ​សន្មត​ថា​ជា​លាមក​ដោយសារ​តែ​ពណ៌​ក្រម៉ៅ​និង​ក្លិន​របស់​វា»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG