ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង​និយាយថា ​សង្គ្រាម​ជាមួយ​សហរដ្ឋ​អាមេរិក​ទំនង​ក្លាយ​ជាការ​ពិត


ប្រជាជន​កំពុង​មើល​ព័ត៌មាន​ក្នុង​ទូរទស្សន៍បង្ហាញ​រូប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​និង​ប្រធានាធិបតីកូរ៉េ​ខាងជើងក្នុង​ស្ថានីយ​រថភ្លើង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ២០១៧។។
ប្រជាជន​កំពុង​មើល​ព័ត៌មាន​ក្នុង​ទូរទស្សន៍បង្ហាញ​រូប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​និង​ប្រធានាធិបតីកូរ៉េ​ខាងជើងក្នុង​ស្ថានីយ​រថភ្លើង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ២០១៧។។

កូរ៉េខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹងថា សមយុទ្ធ​យោធា​រួមគ្នា​យ៉ាង​ធំ​មួយ​រវាង​ប្រទេស​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ​នឹងក្លាយ​ជាការ​ពិត។

​អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​កូរ៉េខាង​ជើង​បាន​ចោទ​សួរនៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​តាម​រយៈ​ទីភ្នាក់​ងារ​ព័ត៌មាន KCNA ​របស់​រដ្ឋ​កូរ៉េខាង​ជើង​ថា «សំណួរ​ដែល​នៅ​សេសសល់​នៅពេល​ឥឡូវនេះ​គឺថាតើ​នៅពេល​ណា​សង្គ្រាម​នឹង​ផ្ទុះ​ឡើង?។ យើង​មិនប៉ងប្រាថ្នា​ចង់​បាន​សង្គ្រាម​ទេ ​ក៏ប៉ុន្តែ មិន​ត្រូវ​លាក់បំបាំង​បញ្ហា​នេះ​ទេ‍»។

​របប​កូរ៉េខាង​ជើង​បាន​ចេញការ​ព្រមាន​នោះនៅពេល​ដែល​យន្តហោះ​ទម្លាក់គ្រាប់​បែកសហរដ្ឋ​អាមេរិកធុន B-51 បាន​ហោះ​ពីលើ​ប្រទេស​កូរ៉េខាង​ត្បូង​ដែល​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា Vigilant Ace សមយុទ្ធ​តាម​អាកាស​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​នៅ​សប្តាហ៍​នេះ​បានទាក់​ទិន​យន្តហោះ​ចំបាំង​រាប់​រយ​គ្រឿង ​រួមមាន​យន្តហោះចំបាំងទំនើប​ថ្មី​ៗបំផុតដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​របស់​សហរដ្ឋ​អាមេរិក។

សមយុទ្ធ​យោធាប្រចាំ​ឆ្នាំ​កើត​មាន​ឡើង មួយ​សប្តាហ៍​បន្ទាប់​ពីការ​សាក​ល្បង​កាំ​ជ្រួចបាល់​លី​ស្ទិក​អន្តរទ្វីប​ដ៏ខ្លាំង​ថ្មី​មួយ​របស់​កូរ៉េខាង​ជើង​ដែល​ពួក​អ្នក​ជំនាញ​និយាយ​ថា ​មាន​សមត្ថភាព​បាញ់​ដល់​សហរដ្ឋ​អាមេរិក។ កាំជ្រួចមីស៊ីលបាល់​លីស្ទិក​អន្តរទ្វីប​ថ្មី ICBM ​ជាការ​សាក​ល្បង​កាំជ្រួចមីស៊ីលមួយ​នៃការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង ​រួម​ជាមួយ​ការសាកល្បង​អាវុធ​នុយក្លែអ៊ែ​ជា​បន្តបន្ទាប់​ដែល​ជាការ​បំពាន​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អន្តរជាតិ៕

ការតាន​តឹង​ខ្លាំង​បំផុត​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​បណ្តាល​ឲ្យ​លោក Jeffrey Feltman ​ប្រធានកិច្ច​ការ​ខាង​នយោបាយ​របស់​អង្គការ​សហប្រជាជាតិ​ធ្វើ​ដំណើរដ៏​កម្រ​មួយ​ទៅ​កាន់រដ្ឋ​ធានី​ព្យូងយ៉ាង​នៅ​សប្តាហ៍​នេះ​ដើម្បី​ចរចា​ជាមួយ​លោក Ri Yong Ho រដ្ឋ​មន្រ្តីការ​បរទេស​និង​លោក Pak Myong Gukអនុ​រដ្ឋ​មន្រ្តីការ​បរទេស​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG