ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើងស្នើឲ្យមានការស៊ើបអង្កេតលើការវាយប្រហារភេរវកម្មលើស្ថានទូតរបស់ខ្លួននៅប្រទេសអេស្ប៉ាញ


រូបឯកសារ៖ ស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ ស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សេចក្ដីប្រកាសនេះក៏បានបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺជា «ការឈ្លានពានខុសច្បាប់» និងជា «ការរំលោភជាក់ស្ដែងលើច្បាប់អន្តរជាតិ»។

នៅថ្ងៃអាទិត្យនេះ ប្រទេសកូរ៉េខាងជើងបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការហេតុការណ៍ដែលជនមួយក្រុមបានសម្រុកបំបែកចូលស្ថានទូតរបស់ខ្លួន នៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២២ ខែកុម្ភៈកន្លងទៅនេះ។

នៅក្នុងការលើកឡើងផ្លូវការជាលើកដំបូងបង្អស់របស់ខ្លួន ចំពោះហេតុការណ៍នេះ ក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយ ដែលបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA របស់ខ្លួនថា ការសម្រុកបំបែកចូលស្ថានទូតនេះគឺជា «ការវាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរមួយ»។

សេចក្ដីប្រកាសនេះក៏បានបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺជា «ការឈ្លានពានខុសច្បាប់» និងជា «ការរំលោភជាក់ស្ដែងលើច្បាប់អន្តរជាតិ»។

ហេតុការណ៍លុកលុយនេះត្រូវបានគេរាយការណ៍ថា បានធ្វើឡើងដោយក្រុមប្រឆាំងមួយ ដែលប្រឆាំងទៅនឹងរបបដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។

កុំព្យូទ័រ និងទិន្នន័យនានាត្រូវបានលួចយកចេញពីស្ថានទូតនៅក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីខែមុននេះ។ មានការចោទប្រកាន់ថា ទិន្នន័យដែលលួចបានទាំងនោះត្រូវបានប្រគល់ឲ្យការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា FBI៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG