ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាន​បណ្តេញ​អ្នកកាសែត​ជាច្រើន


អ្នក​កាសែត​បរទេស​ជា​ច្រើន​ចាក​ចេញ​បន្ទាប់​ពី​ត្រូវ​បាន​ប្រាប់​ថា​គម្រោង​រាយការណ៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​មិន​ទាន់​ដឹង​ថ្ងៃ​កំណត់​ថ្មី ច្បាស់​លាស់​នៅ​រដ្ឋធានី​ព្យុងយ៉ាង​ កូរ៉េខាងជើងកាល​ពី​ថ្ងៃទី​០៨​ ឧសភា​ ២០១៦។
អ្នក​កាសែត​បរទេស​ជា​ច្រើន​ចាក​ចេញ​បន្ទាប់​ពី​ត្រូវ​បាន​ប្រាប់​ថា​គម្រោង​រាយការណ៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​មិន​ទាន់​ដឹង​ថ្ងៃ​កំណត់​ថ្មី ច្បាស់​លាស់​នៅ​រដ្ឋធានី​ព្យុងយ៉ាង​ កូរ៉េខាងជើងកាល​ពី​ថ្ងៃទី​០៨​ ឧសភា​ ២០១៦។

ការ​ប្រព្រឹត្ត​ទៅ​លើពួក​អ្នក​កាសែត​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ​កំពុងអន្តរាយ​ដល់​ការ​ស្ថាបនា​កិត្យានុភាពដ៏​ប្រុងប្រយ័ត្ន​របស់​រដ្ឋាភិបាលKim Jong Un ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឯ​សមាជ​របស់​គណបក្ស​ដែល​ឥឡូវ​នេះ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ធានី​ព្យុងយ៉ាង។

កូរ៉េខាង​ជើង ​បាន​បណ្តេញ​ក្រុម​អ្នកកាសែត​របស់​ទូរទស្សន៍ BBC ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ទំនង​ពី​ព្រោះ​តែ​ពួក​មន្រ្តី​ទាំង​នោះ ​មិន​សប្បាយ​ចិត្ត​ពី​សេចក្តី​រាយការណ៍​របស់​ពួកគេ។

លោក Rupert Wingfield – Hayes អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍ BBC ​ប្រចាំ​នៅ​ទីក្រុង​តូក្យូ ​រួមជាមួយ​អ្នកស្រី Maria Byrne ​ជាផលិតករ​ហើយ​និង​លោក Matthew Goddard ជាអ្នកកាន់​ម៉ាស៊ីន​ថត ​បាន​ត្រូវឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​ដែល​ពួកគេ ​ប្រុងប្រៀប​ចាក​ចេញ​ពី​ប្រទេស​កូរ៉េខាង​ជើង។ លោក Wingfield – Hayes បាន​ត្រូវ​គេ​សួរ​ចម្លើយ​អស់​រយៈ​ពេល​៨​ម៉ោង។

ក្រុម​ទូរទស្សន៍ BBC បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ​មុនពេល​សមាជ​របស់​គណបក្សពលករ​ដែល​អម​ដំណើរ​ដោយ​គណៈ​ប្រតិភូ​ជ័យលាភី​ណូបែល​សន្តិភាព​ដើម្បី​ធ្វើ​ដំណើរ​កម្ម​សិក្សា​ស្រាវ​ជ្រាវ។

ក្រុម​នោះ ​ក៏​បាន​ចូល​រួម​ជាមួយ​អ្នក​កាសែត​បរទេស​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ចំនួន​១៣០​នាក់​ផ្សេង​ទៀត​ដើម្បី​រាយការណ៍ពីការ​ចាប់​ផ្តើម​សមាជ​របស់​គណបក្ស​ពលករ​កូរ៉េ​ខាង​ជើង ​ដែល​ជា​សន្និ​បាត​ខាង​នយោបាយ​ដ៏​ធំបង្អស់​ដែលត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​ពួក​អ្នកកាសែត ​ត្រូវ​បាន​គេ​រក្សា​គម្លាតឲ្យឆ្ងាយ​ពី​ពួក​មន្រ្តី​រាប់​ពាន់នាក់​របស់​គណបក្ស​ដែល​បាន​ជួប​ជុំ​គ្នា​នៅឯ​សមាជ​ហើយពួក​អ្នក​ស្មោះ​ត្រង់នឹង​រដ្ឋា​ភិបាល ​បាន​តាម​មើល​ចលនា​របស់​ពួកគេ​យ៉ាង​ដិត​ដល់។

សមាជ​របស់​គណបក្ស​នោះ ​បាន​ព្យាយាម​បង្ហាញ​ពីសាមគ្គី​ភាព​និង​ការគាំទ្រ​ដល់​គោល​នយោបាយ​របស់​មេដឹកនាំ​កូរ៉េខាង​ជើងKim Jong Un ដើម្បី​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋ​កិច្ចហើយ​នឹង​អាវុធ​នុយក្លែអ៊ែ។

នៅ​ក្នុង​សន្ទរកថា​ទៅ​កាន់​សមាជ​កាល​ពី​ចុង​សប្តាហ៍ Kim ដែល​បាន​ស្លៀក​សម្លៀក​បំពាក់​អាវ​ធំតាម​បែប​ប្រទេស​លោក​ខាង​លិច ​បាន​ទទួល​ការ​ទះដៃ​អបអរ​យ៉ាង​ខ្លាំងដល់​សន្ទរកថា​ចំពោះ​ការ​ថ្លែង​របស់​លោក​ ក៏ប៉ុន្តែ​ពួក​អ្នក​វិភាគ​និយាយ​ថា Kim Jong Un មិន​បាន​ធ្វើ​ការ​ស្នើ​ជាដុំ​កំភួន​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​អន្តរជាតិ​លើ​កម្មវិធី​នុយក្លែអ៊ែ​របស់​កូរ៉េខាង​ជើង​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG