ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​សមាជិក​ក្រុម​ G7 ​ចេញ​សេចក្តីប្រកាស​រួម​មួយ​


នាយក​រដ្ឋមន្រ្តី​ការ​បរទេស​ G7 ពី​ឆ្វេង​មក​ស្តាំ​ អ្នក​តំណាង​មក​ពីសហភាព​អឺរ៉ុប កាណា​ដា អង់គ្លេស​ អាមេរិក ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី​ និង​បារាំង ដើរ​ជាមួយ​គ្នានៅឯសួន​សន្តិភាព​ក្នុង​ទី​ក្រុង Hiroshima ភាគ​ខាង​លិចប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១​ ២០១៦(Jonathan Ernst/Pool Photo via AP)
នាយក​រដ្ឋមន្រ្តី​ការ​បរទេស​ G7 ពី​ឆ្វេង​មក​ស្តាំ​ អ្នក​តំណាង​មក​ពីសហភាព​អឺរ៉ុប កាណា​ដា អង់គ្លេស​ អាមេរិក ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី​ និង​បារាំង ដើរ​ជាមួយ​គ្នានៅឯសួន​សន្តិភាព​ក្នុង​ទី​ក្រុង Hiroshima ភាគ​ខាង​លិចប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១​ ២០១៦(Jonathan Ernst/Pool Photo via AP)

នៅ​ថ្ងៃ​ច័ន្ទ​នេះ បណ្តា​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​អភិវឌ្ឍន៍​ ​លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​សមាជិក​ក្រុម​ G7 ​បាន​ចេញ​សេចក្តីប្រកាស​រួម​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​បាន​អំពាវនាវ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ពិភពលោក។ សេចក្តីប្រកាស​ដែល​ត្រូវ​បាន​គេ​ហៅ​ថា សេចក្តីប្រកាស​ Hiroshima ដកស្រង់ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​ប្រទេស​អ៊ុយក្រែន ក៏​ដូច​ជា ការហាមឃាត់​ទៅ​លើ​ការសាកល្បង​នុយក្លេអ៊ែរ​និង​គ្រាប់មីស៊ីល​ដែល​កូរ៉េខាងជើង​បាន​បំពាន​ម្តង​ហើយ​ម្តង​ទៀត​ ដែល​ជា​ឧបសគ្គ​នៃ​ចក្ខុវិស័យ​នេះ។ ​

លោក John Kerry ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ក្លាយ​ទៅ​ជា​មន្រ្តី​កំពូល​មួយ​រូប​របស់​អាមេរិក ជាមួយ​នឹងដៃគូ​របស់​លោក​មក​ពី​ប្រទេស​អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ជប៉ុន កាណាដា និង​បារាំង បាន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Hiroshima ដែល​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​បរមាណូលើក​ដំបូង​បង្អស់ ​ដើម្បី​បញ្ចប់​សង្គ្រាម​លោកលើក​ទី​២​កាល​ពី​៧១​ឆ្នាំ​មុន។ ​គេ​រំ​ពឹង​ថាលោក​ប្រធានាធិបតី​អាមេរិក Barack Obama ​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​នោះ​ដូចគ្នានៅ​ពេល​ដែល​ក្រុម​មេដឹកនាំ G-7 ជួប​ប្រជុំ​គ្នា ​នៅ​ខែ​ឧសភា​ខាងមុខ​នេះ។ ​

មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់កន្លែង​គោរព​វិញ្ញាណក្ខន្ធ​និង​សារមន្ទីរ​នៅ​ក្នុង​ទីក្រុង Hiroshima និង​កន្លែង​ទម្លាក់​គ្រាប់​បែក​បរមាណូ​នោះ លោក Kerry ​បាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​វត្តមាន​របស់​លោក​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​គឺ​មិនមែន​ដើម្បី​អតីតកាល​នោះ​ទេ ប៉ុន្តែ​វា​គឺ​ដើម្បី​បច្ចុប្បន្ន​និង​អនាគត​និង​ចំណង​រឹងមាំ​រវាង​សហរដ្ឋអាមេរិក​និង​ជប៉ុន ក៏​ដូចជា​ដើម្បី​សន្តិភាព​ពិភពលោក​ផង​ដែរ។

កាល​ពី​ថ្ងៃ​អាទិត្យ រដ្ឋមន្រ្តី​ទាំង​៧​រូប​បានពិភាក្សា​អំពី​បញ្ហា​នានា​នៅ​ក្នុង​ពិភពលោក​ផង​ដែរ ដោយ​រួម​មាន​ទាំង​ការគំរាមកំហែង​ថ្នាក់តំបន់​ដែល​កើតឡើង​ដោយសារការពង្រីក​វត្តមាន​របស់​ចិន​នៅ​សមុទ្រចិន​ខាង​ត្បូង​ និង​កម្មវិធី​នុយក្លេអ៊ែរ​និង​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង​៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG