ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ជើង​បណ្តេញ​ប្រធាន​ចារកម្ម


លោក ​Kim Won Hong ជា​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាង​ជើង។

មេដឹកនាំ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បណ្តេញ​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ ការ​រំលោភ​អំណាច និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​ក្រសួង​នេះ​ប្រព្រឹត្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​ Kim Jong Un បាន​បណ្តេញ​រដ្ឋមន្ត្រី​ដ៏​សំខាន់​ឈ្មោះ ​Kim Won Hong តាំង​ពី​ពាក់​កណ្តាល​ខែ​មករា​មក។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​បាន​និយាយ​ថា​ ការ​បណ្តេញ​ប្រធាន​ចារកម្ម​ភ្លាមៗ​ដូច​នេះ​អាច​ធ្វើ​ឱ្យ​អស្ថិរភាព​នៅ​កូរ៉េ​ខាង​ជើង​កាន់​តែ​កើនឡើង​ដោយ​សារ​តែ​ការ​អន្ទះសារ​ក្នុង​អារម្មណ៍ក្នុង​ចំណោម​ក្រុម​ពួក​ថ្នាក់ដឹកនាំ។​

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​លោក ​Kim Won Hong​ នឹង​ត្រូវ​គេ​ហាម​ជា​អចិន្ត្រៃយ៍​មិន​ឱ្យ​ចូល​ក្នុង​ចំណោម​ក្រុម​ថ្នាក់​ដឹកនាំ​ទៀត​ឬ​យ៉ាង​ណា។

លោក Kim Jong Un បាន​ដកចេញ​ និង​សម្លាប់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជាច្រើន​ក្នុង​នោះ​មាន​ទាំង​ឱពុក​មា​មួយ​រូប​ចាប់​តាំង​ពី​លោក​ចូលកាន់​តំណែង៕

XS
SM
MD
LG