ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉ូ​ខាង​ជើង​បញ្ជាក់​ពី​ការសាកល្បង​កាំជ្រួច Hwasong-18លើក​ទី២ ​ដោយ​ព្រមាន​ពី​ការ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង


រូបថតនេះផ្តល់នៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2023 ដោយរដ្ឋាភិបាលកូរ៉េខាងជើងបង្ហាញពីអ្វីដែលខ្លួននិយាយថាជាការបាញ់សាកល្បងមីស៊ីល Hwasong-18 នៅក្នុងប្រទេសកូរ៉េខាងជើង ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2023។ អ្នកសារព័ត៌មានឯករាជ្យមិនត្រូវបានផ្តល់សិទ្ធិចូលមើលព្រឹត្តិការណ៍នោះទេ។
រូបថតនេះផ្តល់នៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2023 ដោយរដ្ឋាភិបាលកូរ៉េខាងជើងបង្ហាញពីអ្វីដែលខ្លួននិយាយថាជាការបាញ់សាកល្បងមីស៊ីល Hwasong-18 នៅក្នុងប្រទេសកូរ៉េខាងជើង ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2023។ អ្នកសារព័ត៌មានឯករាជ្យមិនត្រូវបានផ្តល់សិទ្ធិចូលមើលព្រឹត្តិការណ៍នោះទេ។

កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ពី​ការបាញ់​បង្ហោះ​កាំជ្រួច​របស់​ខ្លួន​នៅពេល​ថ្មីៗនេះដែល​ជា​ការ​សាក​ល្បង​លើក​ទី២​នៃ​កាំជ្រួច​បាល្លីស្ទិក​អន្តរទ្វីប​ថ្មីៗបំផុត​ធុន Hwasong-18​ដោយ​និយាយ​ថា​ការណ៍​នេះ​នឹង​«បង្ហាញ​យ៉ាង​ច្បាស់»​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពី​ជម្រើស​យោធា​ប្រកប​ដោយ​គ្រោះថ្នាក់​និង​មិន​ប្រយ័ត្ន​ប្រយែង​របស់​ខ្លួន​នៅ​លើ​ឧបទ្វីប។

មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក​Kim Jong Un ​ដែល​មាន​វត្តមាន​នៅឯ​ការបាញ់​បង្ហោះ​នៅពេល​ព្រឹក ក៏​បាន​ព្រមាន​ជាមុន​នៃ​«ការវាយ​ប្រហារ​ខាង​យោធា​កាន់តែ​ខ្លាំង​ឡើង​ជា​បន្ត​បន្ទាប់​ រហូត​ទាល់​តែ​ពួក​ចក្រពត្តិអាមេរិក​និង​ពួក​ក្បត់ជាតិ​អាយ៉ង​កូរ៉េ​ខាង​ត្បូង​សារភាព​ពី​ការបរាជ័យ​ដ៏​ខ្មាស់​អៀន​នៃ​គោលនយោបាយ​អារិភាព​គ្មាន​បានការ​របស់​ពួកគេ»ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ KCNA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

របាយការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា​តំបន់​នោះ​បាន​ស្ថិត​ក្នុង​ដំណាក់ការ​នៃ​វិបត្តិ​នុយ ក្លេអ៊ែរ​ហួសពី​សម័យ​សង្គ្រាម​ត្រជាក់​ទៀត​ដោយ​លើក​ឡើង​ពី​ការដាក់​ពង្រាយ​នាវា​មុជ​ទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរនិង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរយុទ្ធសាស្ត្រ​របស់​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង​និង​ផែនការ​នៃ​ជំនួប​របស់​សម្ព័ន្ធភាព​ក្រុម​ពិគ្រោះ​នុយក្លេអ៊ែរ​ឬ NCG នៅ​សប្តាហ៍​ក្រោយ។

ទាំង​២នេះ​ជា​ការតាំងចិត្ត​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សម្រាប់​រដ្ឋាភិបាល​ក្រុង​សេ អ៊ូល​ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រកាស​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ខែ​មេសា​ដើម្បី​ទប់ស្កាត់​ជាមុន​នៅពេល​ដែល​មាន​ការគំរាម​កំហែង​កើនឡើង​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ហើយ​នឹង​ធ្វើ​ការបញ្ជាក់​ឡើង​វិញ​ដល់​សាធារណជន​កូរ៉េ​ខាង​ត្បូងពី​ការតាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ការពារ​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​មាន​គ្រា​អាសន្ន​នុយក្លេ អ៊ែរ​នៅ​លើ​ឧបទ្វីប​នោះ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ KCNA ​បាន​ឱ្យ​ដឹង​ថា​កាំជ្រួច​បាល្លីស្ទិក​ Hwasong-18​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​រយៈពេល​យូរ​របស់​កូរ៉េ​ខាង​ជើងដើម្បី​ស្ថាបនា​កម្លាំង​នុយក្លេអ៊ែ​រដ្ឋ​មួយ​ដើម្បី​រារាំង​និង​ឆ្លើយតប​យ៉ាង​ខ្លាំង​ដល់​ការគំរាម​កំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​និង​ដើម្បី​ការពារ​ដែល​អាច​ទុកចិត្ត​បាន​ដល់​សន្តិសុខ​របស់​ខ្លួន។

កាំជ្រួច​បាល្លីស្ទិក​ដែល​ប្រើ​ឥន្ធនៈ​រឹងដែល​មាន​បី​ដំណាក់ការ​កាលពី​ថ្ងៃ​ពុធ​បាន​ហោះ​តាម​គន្លង​គ្រាប់​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៧៤​នាទី​៨វិនាទី។ នេះ​បើ​តាម​បណ្តាញ​សារ​ព័ត៌មាន​រដ្ឋ នេះ​ជា​ការហោះ​រយៈពេល​វែង​បំផុត​របស់​កាំជ្រួច​កូរ៉េ​ខាង​ជើង។ វា​បាន​ហោះ​កម្ពស់​ ៦.៦៤៨,៤​គីឡូម៉ែត្រ​ហើយ​បាន​ធ្លាក់​ចូល​ក្នុង​ផ្ទៃ​ទឹកដែល​មានចម្ងាយ ១.០០១,២​គីឡូម៉ែត្រ​ ចេញពី​កន្លែង​បាញ់​បង្ហោះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG