កូរ៉េខាងជើងបានបាញ់កាំជ្រួចបាល្លីស្ទិកវង់ប្រតិបត្តិការឆ្ងាយមួយគ្រាប់នៅផ្ទៃទឹកទល់មុខឆ្នេរសមុទ្រខាងកើតនៅពេលដែលមេដឹកនាំជប៉ុននិងកូរ៉េខាងត្បូងបានស្ថិតនៅក្នុងប្រទេសលីទុយអានីដើម្បីចូលរួមជំនួបរបស់អង្គការអូតង់ហើយមានកំណត់ពេលដើម្បីចូលរួមសន្និសីទកំពូលទ្វេភាគីនៅថ្ងៃពុធនេះ។
នាយអគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូងបាននិយាយថាកាំជ្រួចដែលគេសង្ស័យថាជាកាំជ្រួចបាល្លីស្ទិកអន្តរទ្វីបបានត្រូវបាញ់បង្ហោះនៅប្រហែលម៉ោង១០ព្រឹកម៉ោងនៅក្នុងស្រុកចេញពីតំបន់មួយនៅជុំវិញរដ្ឋធានីព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង។
កាំជ្រួចនោះបានហោះក្នុងគន្លងកម្ពស់ខ្ពស់កាត់តាមបរិយាកាសផែនដីហើយបានធ្លាក់ចម្ងាយ១០០០គីឡូម៉ែត្រនៅភាគខាងកើត។ នេះបើតាមរដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលក្រុងតូក្យូ។
ក្រសួងការពារជាតិជប៉ុនបានប្រាប់ឱ្យដឹងថាជប៉ុនបានប៉ាន់ស្មានថាកាំជ្រួចនោះបានហោះក្នុងកម្ពស់ជាង៦០០០គីឡូម៉ែត្រមុនពេលផ្ទុះ៧៤នាទីបន្ទាប់ពីការបាញ់។ ប្រសិនបើជាការពិត ការណ៍នេះកត់សម្គាល់នៃការហោះរយៈពេលយូរសម្រាប់កាំជ្រួចរបស់កូរ៉េខាងជើង។
ពីរដ្ឋធានីវីលនីញូសនៃប្រទេសលីទុយអានី ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានកោះប្រជុំក្នុងគ្រាអាសន្នរបស់ក្រុមប្រឹក្សាសន្តិសុខជាតិតាមវីដេអូជាមួយរដ្ឋមន្ត្រីដែលពាក់ព័ន្ធនៅក្នុងរដ្ឋធានីសេអ៊ូល។
ដោយធ្វើការថ្កោលទោសការបាញ់បង្ហោះកាំជ្រួចនេះ លោកYoonបានមានប្រសាសន៍ថាសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើងនឹងមានផលវិបាក។ នេះបើតាមខុទ្ទកាយាល័យរបស់លោកហើយលោកប្រធានាធិបតីបានសន្យាថានឹងប្រមូលការគាំទ្រជាមួយប្រទេសផ្សេងៗទៀតដែលបានចូលរួមក្នុងសន្និសីទកំពូលរបស់អង្គការអូតង់។
លោកប្រធានាធិបតីក៏បានបញ្ជាឱ្យបន្តពង្រឹងការរារាំងជាមុនជាមួយក្រុមពិគ្រោះនុយក្លេអ៊ែរដែលគ្រោងប្រជុំនៅសប្តាហ៍ក្រោយ។
រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុនលោក Hirokazu Matsunoបាននិយាយថារដ្ឋាភិបាលក្រុងតូក្យូបានធ្វើការតវ៉ាដ៏ខ្លាំងប្រឆាំងនឹងកូរ៉េខាងជើងតាមរយៈស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិនដែលបានសង្កត់ថាកាំជ្រួចមីស៊ីលបាល្លីស្ទិកបែបនេះរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាច្រើន។ជប៉ុននៅដំណាក់ការនេះមិនជឿថាកាំជ្រួចនេះបានដឹកជញ្ជូនផ្កាយរណបនោះទេ៕