ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​អះអាង​ថា​កាំជ្រួច​មីស៊ីល​ដែល​កាន់​តែ​ទំនើប​អាច​បាញ់​ដល់​អាមេរិក


ការ​ផ្សាយ​ព័ត៌មាន​​តាម​ទូរទស្សន៍របស់​កូរ៉េ​ខាង​ត្បូង ​អំពី​ការ​បាញ់​កាំជ្រួច​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង​ដែល​បាន​ធ្លាក់​នៅ​ជិត​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។
ការ​ផ្សាយ​ព័ត៌មាន​​តាម​ទូរទស្សន៍របស់​កូរ៉េ​ខាង​ត្បូង ​អំពី​ការ​បាញ់​កាំជ្រួច​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង​ដែល​បាន​ធ្លាក់​នៅ​ជិត​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។

ការ​បាញ់​បង្ហោះ​ពិសោធន៍​កាំ​ជ្រួច​មីស៊ីល​ផ្លោង​អន្តរទ្វីប​ថ្មី​មួយ​របស់​ប្រទេស​កូរ៉េខាង​ជើង​ ដែល​ជា​ការ​បាញ់​បង្ហោះ​លើក​ទី​មួយ​ចាប់តាំង​ពី​ខែ​កញ្ញា​មក បាន​បង្កើន​ភាព​តានតឹងពីព្រោះរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ បាន​ប្រកាស​ថា​នៅ​ពេល​នេះ​ខ្លួន​អាច​បាញ់កាំជ្រួច​មីស៊ីល ​មាន​ផ្ទុក​អាវុធ​បរមាណូ​ដល់​ស.រ.អា.​ដី​គោក។

អ្នកនិយាយ​ទូទស្សន៍​កូរ៉េ​ខាង​ជើង​ម្នាក់​បាន​អាន​សេចក្តី​ប្រកាស​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​តាម​ទូរទស្សន៍​ KRT របស់​រដ្ឋ​នៃប្រទេស​កូរ៉េខាង​ជើង​ថា៖ «កាំជ្រួច​មីស៊ីល​ផ្លោង​អន្តរទ្វីប​ធុន ​Hwasong-15 ដែល​បាន​ត្រូវ​អភិវឌ្ឍ​ថ្មី​បាន​ត្រូវ​បាញ់​បង្ហោះ​សាក​ល្បង​ដោយ​ជោគ​ជ័យ​តាម​សេចក្តី​សម្រេច​ខាង​នយោបាយ ​និង​ការ​វិនិច្ឆ័យ​ខាង​យុទ្ធសាស្ត្រ​របស់​គណបក្ស​ពលករ​នៃ​ប្រទេស​កូរ៉េ»។

នៅ​ក្រោយ​ការ​បាញ់​បង្ហោះ​កាំ​ជ្រួចមីស៊ីល​ កាល​ពី​ពេល​មុនៗ​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​អះអាង​ថា​ កាំជ្រួច​ខ្លួន​អាច​បាញ់​ទៅ​ដល់​ផ្នែក​នានា​នៃ​ស.រ.អា.​ដី​គោក ក៏​ប៉ុន្តែ​នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ប្រទេស​នេះ​អាច​ធ្វើ​ដូច្នេះ​បាន​ជាមួយ​កាំ​ជ្រួច​

មីស៊ីល​ បែប​ថ្មី​ដែល​មាន​ប្រសិទ្ធិភាព​ជាង​មុន​ដែល​ពួក​មន្ត្រី​កូរ៉េខាង​ជើង​និង​ពួក​មន្ត្រី​ស.រ.អា.​បាន​និយាយ​ថា ​អាច​ហោះ​បាន​ខ្ពស់​ជាង​កាំ​ជ្រួច​មីស៊ីល​ នានា​ដែល​ប្រទេស​កូរ៉េខាង​ជើង​បាន​បាញ់​ពិសោធន៍​កាល​ពី​ពេល​មុនៗ។​

សេចក្តី​ថ្លែង​ការណ៍​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ KCNA ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចែង​ថា៖ «ប្រព័ន្ធ​អាវុធ I​CBM Hwasong -15 ជាកាំ​ជ្រួច​ផ្លោង​អន្តរទ្វីប​មាន​ផ្ទុក​គ្រាប់​បែក​បរមាណូ​ធុន​ធ្ងន់​មួយ​គ្រាប់​ដែល​អាច​បាញ់​ដល់​ស.រ.អា.​ដីគោក​ទាំង​មូល»៕

XS
SM
MD
LG