ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​កូរ៉េ​ខាង​ជើង​អះអាង​ថា​ខ្លួន​សាក​ល្បង​ដោយ​ជោគជ័យ​នូវ​គ្រាប់​នុយក្លេអ៊ែរ H-Bomb ដែល​បន្តុប​ពី​លើ​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប


រូបឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គឹម ជុងអ៊ុន ក្នុង​ពេល​ទស្សនកិច្ច​​ទៅ​កាន់​សម្ភារៈ​​គីមី​នៅ​វិទ្យាស្ថាន​បណ្ឌិត​សភា​វិទ្យាសាស្ត្រការពារ​ជាតិ ដែលរូប​ថត​នេះ​ត្រូវ​បាន​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​ផ្សាយ​កាល​ពី​ខែ​សីហា។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៦ របស់​ខ្លួន នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​នេះ​ជា​អ្វី​ដែល​ខ្លួន​អះអាង​ថា ជា​ការ​សាកល្បង​ដោយ​ជោគជ័យ​នូវ​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ប្រើ​សីតុណ្ហភាព​ខ្ពស់​បំផុត​មួយ ដែល​អាច​ដាក់​ឲ្យ​ស៊ី​គ្នា​ពី​លើ​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប។

ការ​ប្រកាស​ដោយ​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ KCNA របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នេះ បាន​បញ្ជាក់​ថា គ្រាប់​នុយក្លអ៊ែរ «H-Bomb» ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ដាក់​ធ្វើ​ជា​ក្បាល​គ្រាប់​បន្តុប​ពី​លើ​គ្រាប់​ផ្លោង​មីស៊ីល​នេះ គឺ​មាន​លក្ខណៈ​ត្រឹមត្រូវ​ពិត​ប្រាកដ​ស្រប​ទៅ​តាម​គម្រោង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ដើម្បី​កសាង​កង​កម្លាំង​អាវុធ​នុយក្លេអ៊ែរ​បែប​យុទ្ធសាស្ត្រ​មួយ។

លោកស្រី Ri Chun Hee អ្នក​ផ្សាយ​ព័ត៌មាន​ទូរទស្សន៍ Korean Central Television ដែល​បាន​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ ២០១២ ប៉ុន្តែ​បង្ហាញ​វត្តមាន​យូរៗ​ម្ដង​ក្នុង​ឱកាស​សំខាន់ៗ បាន​និយាយ​ថា៖ «ការ​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ដែល​រចនា​ឡើង​ដើម្បី​ដាក់​ពី​លើ​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប គឺ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​ជា​ទី​បំផុត»។

លោកស្រី Ri Chun Hee បាន​អះអាង​ថា មិន​មាន​ចំហាយ​វិទ្យុ​សកម្ម​ណា​មួយ​ចេញ​ពី​ការ​សាកល្បង​នេះ​ហោះ​ចូល​ទៅ​ក្នុង​បរិយាកាស​នោះ​ទេ ដែល​នេះ​ជា​អ្វី​ដែល​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក និង​យន្តហោះ​ចម្បាំង​ជប៉ុន​ដែល​មាន​ឧបករណ៍​ពិសេស​សម្រាប់​តាមដាន​បរិយាកាស​កំពុង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ថា​តើ​ការ​អះអាង​នេះ​ពិត​ជា​ត្រឹមត្រូវ ឬ​ក៏​អត់៕

XS
SM
MD
LG