ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​បង្កើន​អនុភាព​ និង​បង្ហាញ​ការ​គំរាមកំហែង​តាមរយៈ​ការ​បាញ់​មីស៊ីល​ចេញ​ពី​នាវា​មុជទឹក


មនុស្សម្នាមើលការ​ផ្សាយពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងពីកញ្ចក់អេក្រង់មួយនៅស្ថានីយរថភ្លើង ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។​

រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ប្រកាស​ថា​ គ្រាប់មីស៊ីល​ហោះ​បាន​ចម្ងាយ៤៥០គីឡូម៉ែត្រ​ ប៉ុន្តែ​ហោះ​ដល់​កម្ពស់​៩១០គីឡូម៉ែត្រ​ នេះ​មាន​ន័យ​ថា​កូរ៉េខាងជើង​អាច​បាញ់​តាម​គន្លង​ខ្ពស់។

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ ​ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ ជា​មីស៊ីល​ផ្លោង​ឆ្លងទ្វីប​បាញ់​ចេញ​ពី​នាវាមុជទឹក​ ដែល​ការ​បាញ់​សាកល្បង​នេះ​គឺ​ជា ​ការជឿន​លឿន​ដ៏​សំខាន់​មួយ​នៃ​កម្មវិធី​ផលិត​អាវុធ​របស់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​ និង​ជា​ការ​បង្កហេតុដ៏​ធំមួយ​ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នឹង​កិច្ចចរចា​នុយក្លេអ៊ែរ​កម្រិត​ការងារ​ជាមួយ​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់។

យោធា​កូរ៉េខាងត្បូង​និយាយ​ថា​ កូរ៉េខាងជើង​ទំនង​ជា​បាន​បាញ់​មីស៊ីលផ្លោង​ប្រភេទ Bukkeukseong ចេញ​ពី​នាវា​មុជទឹក​ ឬ​ហៅ​កាត់​ថា SLBM នៅព្រឹក​ថ្ងៃពុធ​នេះ​ ចេញ​ពី​សមុទ្រ​នៅ​ជិត​ទីក្រុង​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត Gangwon។

រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ប្រកាស​ថា​ គ្រាប់មីស៊ីល​ហោះ​បាន​ចម្ងាយ៤៥០គីឡូម៉ែត្រ​ ប៉ុន្តែ​ហោះ​ដល់​កម្ពស់​៩១០គីឡូម៉ែត្រ​ នេះ​មាន​ន័យ​ថា​កូរ៉េខាងជើង​អាច​បាញ់​តាម​គន្លង​ខ្ពស់។

ប្រសិនបើ​គ្រាប់មីស៊ីល​ហោះ​តាម​គន្លង​ស្តង់ដារ​ នោះ​វា​នឹង​អាច​បាញ់ដល់​ចម្ងាយ​១៩០០គីឡូម៉ែត្រ។ នេះ​បើ​យោង​តាម​ការប៉ាន់​ស្មាន​របស់​លោក David Wright ​អ្នក​វិទ្យាសាស្រ្តជាន់ខ្ពស់​នៅ​ឯ​សហភាព​អ្នកវិទ្យាសាស្ត្រ​ដែល​មាន​ការព្រួយបារម្ភ។

លោក Wright បាន​ថ្លែង​ថា «មីស៊ីល​នេះ​អាច​ចាត់​ចំណាត់​ថ្នាក់​ថា​ជា​មីស៊ីល​ចម្ងាយ​មធ្យម​ ដែល​អាច​បាន​បាញ់​បាន​ចម្ងាយ​ពី១០០០គីឡូម៉ែត្រ​ទៅ៣៥០០គីឡូម៉ែត្រ‍»។

គេ​នៅ​មិនទាន់​ដឹងច្បាស់​នៅឡើយ​ទេថា​តើ​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីលប្រភេទ SLBM នេះ​ពី​នាវាមុជទឹក​ឬ​ចេញ​ពីទីតាំង​នៅ​ក្រោម​សមុទ្រ​នោះ​ទេ។

ប្រសិនបើ​វា​ជា​ការពិតមែន​នោះ​ មាន​ន័យ​ថា ​ការបាញ់​សាកល្បង​នេះ​គឺ​ជា ​ការបាញ់​លើក​ទីមួយ​ចាប់តាំង​ពី​ឆ្នាំ២០១៧មក​ ដែល​កូរ៉េជើង​បាញ់​សាកល្បង​មីស៊ីល​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ជាង​មីស៊ីល​ចម្ងាយ​ខ្លី។

ការ​រករឿង​បង្កហេតុ​នេះ​បាន​កើតឡើង​នៅចំ​ពេល​ស្ថានការណ៍​កំពុង​មាន​ភាពផុយ​ស្រួយ។ កាល​ពី​យប់​ថ្ងៃអង្គារ​ អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​និយាយ​ថា ក្រុងព្យុងយ៉ាង​និង​ក្រុងវ៉ាស៊ីនតោន​បាន​ព្រមព្រៀងគ្នា​ពន្យាពេល​កិច្ចចរចា​កម្រិត​ការងារ​ដល់​ថ្ងៃទី៥ ខែតុលា។ អ្នកស្រី​អនុរដ្ឋមន្រ្តី​ថ្លែង​ទៀត​ថា ​ភាគី​ទាំងពីរ​នឹង​ទាក់ទង​គ្នា​នៅ​មុន​ថ្ងៃចរចា​មក​ដល់៕

XS
SM
MD
LG