ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ North Carolina ចាប់ផ្តើម​បោះឆ្នោត​ដោយ​ផ្ទាល់​មុន​កំណត់​​ខណៈ​​ចៅក្រម​បន្តឹង​​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍


រូបឯកសារ៖ បុគ្គលិក​ម្នាក់​​ពិនិត្យ​ម៉ាស៊ីន​បោះឆ្នោត​នៅ​ទី​ក្រុង Raleigh រដ្ឋ North Carolina កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២០។
រូបឯកសារ៖ បុគ្គលិក​ម្នាក់​​ពិនិត្យ​ម៉ាស៊ីន​បោះឆ្នោត​នៅ​ទី​ក្រុង Raleigh រដ្ឋ North Carolina កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២០។

ពួក​អ្នក​បោះឆ្នោត​នៅ​រដ្ឋ North Carolina ដែល​មាន​ការប្រកួត​ប្រជែង​ខ្លាំង​ជា​រដ្ឋ​ចុង​ក្រោយ​ក្នុង​សហរដ្ឋ​អាមេរិកដែល​មាន​ឱកាស​បោះឆ្នោត​ដោយ​ផ្ទាល់​មុន​ពេល​កំណត់នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា។

រដ្ឋ​ជា​ច្រើន​បាន​ឃើញ​ការ​កើនឡើង​នូវ​ការ​បោះឆ្នោត​មុន​កំណត់ ដោយ​ការព្រួយ​បារម្ភ​ថានឹង​មាន​មនុស្ស​ទៅ​បោះឆ្នោត​ច្រើន​ពេក​នៅ​ថ្ងៃទី៣​វិច្ឆិកា នៅ​ពេល​ដែល​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ។ រឿងនេះ​ជំរុញ​ឲ្យ​ពួក​អ្នក​បោះឆ្នោតស្វះស្វែងរក​មធ្យោបាយ​ដើម្បី​បោះឆ្នោត​នៅ​ថ្ងៃ​ដែល​មិន​សូវ​មមាញឹក​ឬ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ ។

បើ​តាមគម្រោង​បោះឆ្នោត​សហរដ្ឋ​អាមេរិក ដែល​តាម​ដាន​ទិន្នន័យ​បោះឆ្នោត​រដ្ឋ​ថា មនុស្ស​ជាង​១៦លាន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​រួច​ស្រេច​ហើយ មកទល់​យប់​ថ្ងៃ​ពុធ។

ចំនួន​នេះ​រួម​ទាំង​មនុស្ស​៥​សែន​នាក់​នៅ​ក្នុង​រដ្ឋ North Carolina ដែល​ស្មើ​១០​ភាគរយ​នៃ​ចំនួន​អ្នក​ចេញ​បោះឆ្នោតទាំងអស់​ក្នុងរ​ដ្ឋ​នេះ​កាលពី​ឆ្នាំ​២០១៦ ។

រដ្ឋ​និមួយៗ​មាន​វិន័យ​ខុសគ្នា​ក្នុង​ការ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​នេះ។ ក្នុង​រដ្ឋ North Carolina សន្លឹកឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍​ទាំងអស់​ចាំ​បាច់​ត្រូវមាន​ហត្ថលេខា​របស់​សាក្សី​ម្នាក់ បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់​សន្លឹក​ឆ្នោត។

ចៅក្រម​តុលាការ​សហព័ន្ធ​មួយ បាន​សម្រេច​ថា​បើ​សិន​ជា​សន្លឹកឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ គ្មាន​ហត្ថលេខា​របស់​សាក្សី​នោះ អ្នកបោះឆ្នោត​នោះ​មិន​អាច​ដោះស្រាយ​ដោយ​ផ្ញើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​តាម​ក្រោយទេ ៕

XS
SM
MD
LG