ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នួន ជា​ថា​ខ្មែរ​ក្រហម​គ្មាន​នយោបាយ​សម្លាប់​មនុស្ស​ទេ


រូបគំនូរ​ដែល​គូរ​ដោយ​លោកវ៉ាន់ ណាត ​ដែល​ជា​អតីត​អ្នក​រស់​រាន​មាន​ជីវិត​នៃ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ និង​ជា​សាក្សី​ដ៏​សំខាន់​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ ។ រូបគំនូរទាំងនេះ រៀបរាប់​អំពី​ការធ្វើ​ទារុណកម្ម​នៅ​ក្នុង​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម។​
រូបគំនូរ​ដែល​គូរ​ដោយ​លោកវ៉ាន់ ណាត ​ដែល​ជា​អតីត​អ្នក​រស់​រាន​មាន​ជីវិត​នៃ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ និង​ជា​សាក្សី​ដ៏​សំខាន់​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ ។ រូបគំនូរទាំងនេះ រៀបរាប់​អំពី​ការធ្វើ​ទារុណកម្ម​នៅ​ក្នុង​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម។​
ជនជាប់ចោទ​នួន ជា ​អតីត​ប្រធាន​សភា​និង​ជា​មេ​មនោគមវិជ្ជា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​របប​ដែល​ខ្លួន​គ្រប់គ្រង​នោះ​មិនមាន​គោលនយោបាយ​សម្រាប់​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ទេ ​បើទោះជា​របប​នោះ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​សម្លាប់​និង​បាន​ស្លាប់​អស់​ជិត​ពីរលាន​នាក់​ក៏ដោយ។​

នួន ជា ​អះអាង​ដូច្នេះ​ក្នុង​សវនាការ​តទល់​រវាង​ជនជាប់ចោទ​និង​ដើមបណ្តឹង​រដ្ឋប្បវេណី​ដើម្បី​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​សម្តែង​នូវ​ទុក្ខសោក​របស់​ពួកគេ។ ស្របពេល​ដែល​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​របប​ខ្មែរក្រហម​បានប្រកាស​ឲ្យ​មានការ​ចងចាំ​នូវ​អំពើ​ព្រៃផ្សៃ​នាពេល​កន្លង​មក។
«កម្ពុជា​ប្រជាធិបតេយ្យ​មិនមាន​គោលនយោបាយ​ឯណា​ទៅ​សម្លាប់​ប្រជាជន​ឯង​នោះ​ទេ។ ផ្ទុយ​ទៅវិញ​មានតែ​គោលនយោបាយ​ស្រោចស្រង់ ​អប់រំ ​កសាង​ឲ្យ​ទៅជា​ប្រជា​ពលរដ្ឋ​ល្អ ​ទាំងអស់គ្នា ​ជា​អ្នក​សេ្ន​ហា​ជាតិ ​ស្នេហា​ប្រជាជន ​ស្នេហា​ក្រុមគ្រួសារ​ទាំងអស់គ្នា»។

តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែលជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​តំណាង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​និង​តំណាង​ឲ្យ​កុមារ​ដែល​ត្រូវ​ពួក​ខ្មែរក្រហម​ប្រើ​ឲ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​បាន​ពិពណ៌នា​អំពី​ទុក្ខសោក ​ការឈឺចាប់ ​ទារុណកម្ម​ដែល​ពួកគេ​ជួបប្រទះ​ដោយ​ផ្ទាល់​និង​ការបាត់បង់​សមាជិក​គ្រួសារ​ដោយ​ការសម្លាប់ ​ការអត់ឃ្លាន​និង​ការធ្វើ​ទារុណកម្ម។

យ៉ាងណា​ក៏ដោយ​ខៀវ សំផន ​អះអាង​ស្រដៀង​គ្នា​ថា​មិនមាន​បញ្ជា​ជា​ប្រព័ន្ធ​ជាពិសេស​ឲ្យ​ធ្វើទុក្ខ​បុកម្នេញ​លើ​ជនរងគ្រោះ​ជា​កុមារ​នោះទេ។
ជាមួយគ្នា​នេះ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ដែល​បានប្រកាស​ក្នុងការ​កាត់ទោស​មិន​ទទួលយក​តួនាទី​របស់​ខ្លួន​នៅពេល​នោះ​ចង់​ឲ្យ​មានការ​ចងចាំ​នូវ​អតីតកាល​នៃ​ការកាប់សម្លាប់។
«បើ​អាច​ត្រឡប់​ថយក្រោយ​វិញ​បាន ​ខ្ញុំ​នឹង​ទាមទារ​ឲ្យ​មាន​សិទ្ធិ​ដឹងឮ​នូវ​ព្រឹត្តិការណ៍​ជា​សោកនាដកម្ម​គ្រប់បែប​យ៉ាង​ទាំងអស់​ដែលមាន​នៅពេលនោះ»។

មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​និង​ត្រូវបាន​សម្លាប់​យ៉ាងតិច១,៧លាន​នាក់​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ១៩៧៥​ដល់​ឆ្នាំ១៩៧៩។
មានតែ​ជនជាប់ចោទ​ដែលជា​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​តែ​ពីរ​នាក់​ប៉ុណ្ណោះ​កំពុង​ឈរ​ក្នុង​រង្វង់​ក្រចកសេះ។

ប៉ុន្តែ​ជនជាប់ចោទ​នួន ជា ​និង​ខៀវ សំផន ​ក្នុងអំឡុង​សវនាការ​តទល់​ជាមួយ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ សុទ្ធតែ​បានប្រកាស​ថា​ពួកខ្លួន​មិនបាន​ដឹង​ពី​ការកាប់​សម្លាប់​ជីវិត​ពលរដ្ឋ​ខ្មែរ​នៅ​សម័យ​នោះ​ទេ៕
XS
SM
MD
LG