ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា៖ គេ​មិន​អាច​យក​ឈ្នះ​ក្រុម​រដ្ឋ​ឥស្លាម​ទេ​បើ​គ្មាន​កិច្ចព្រមព្រៀង​នៅ​ស៊ីរី

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (រូប​ស្តាំ) ស្តាប់​លោក Justin Trudeau នាយក​រដ្ឋ​មន្រ្តី​កាណាដា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​កិច្ចប្រជុំ​ទ្វេ​ភាគី​របស់​លោក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។​​

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ខំ​ប្រឹង​យក​ជ័យ​ជម្នះ​លើ​ក្រុម​រដ្ឋឥស្លាម​នឹង​មិន​អាច​ទទួល​បាន​ជោគជ័យ​ទេ ដរាបណា​គ្មាន​កិច្ចព្រៀមព្រៀង​នយោបាយ​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ។ លោក​ប្រធានាធិបតី​បាន​បន្ថែម​ថា លោកគ្មាន​ជំនឿទៅ​លើ​ដំណោះស្រាយ​មួយ​ដែល​ទុក​ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad ឲ្យ​នៅ​កាន់​តំណែង​នោះ​ទេ។

លោក​ អូបាម៉ា និយាយ​ថា «ខ្ញុំ​ស្រម៉ៃ​មិន​ឃើញ​ឡើយ ដែល​ថា គេ​អាច​បញ្ឈប់​សង្គ្រាម​ស៊ីវិល​នៅ​ទីនោះ​បាន នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ច្រើន​លើសលប់​នៅ​ក្នុង​ប្រទេស​ស៊ីរ​ចាត់​ទុក​លោក Assad ថា​ជា​ជន​ផ្តាច់ការ​ដ៏​សាហាវ​ យង់ឃ្នង​នោះ»។ លោក​អូបាម៉ា បន្ថែម​ថា «លោក Assad មិន​អាច​ទទួល​បាន​ភាព​ស្របច្បាប់​ឡើង​វិញ​បាន​ទេ ហើយ​ប្រសិន​បើ​គាត់​ពិត​ជា​នៅ​តែ​កាន់​អំណាច​ត​ទៅ​ទៀត មិន​ថា​ប្រទេស​ដែល​មាន​អំណាច​ពី​ខាង​ក្រៅ​ធ្វើ​អ្វី​នោះ​ទេ គឺ​នឹង​នៅ​តែ​មាន​ប្រជាពលរដ្ឋ​ស៊ីរី​មួយ​ភាគ​ធំ​នៅ​តែ​វាយ​ប្រយុទ្ធ​គ្នា​ដដែល»។

លោក អូបាម៉ា បាន​ថ្លែង​ដូច្នេះ បន្ទាប់ពី​បាន​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កាណាដា លោក Justin Trudeau នៅ​ខាង​ក្រៅ​សន្និសីទ​ស្តីពី​តំបន់​អាស៊ី​បាស៊ីហ្វិក​ដែល​គេ​ធ្វើឡើង​ក្នុង​ប្រទេស​ហ្វីលីពីន។

សហគមន៍​អន្តរជាតិ​បាន​ធ្វើ​ការងារ​អស់រយៈ​ពេល​ជាង​៣ឆ្នាំ​មក​ហើយ ដើម្បី​ស្វែងរក​មធ្យោបាយ​មួយ​ ឈាន​ទៅ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​ស៊ីរី ដែល​បាន​សម្លាប់ ​មនុស្ស​យ៉ាង​តិច​អស់​២៥ម៉ឺននាក់​ហើយ៕

XS
SM
MD
LG