ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជាប់​ពន្ធនាគារ​៩​នាក់​​បាន​ស្លាប់​​ក្នុង​កុប្បកម្ម​នៅ​ពន្ធនាគារ​មួយ​នៅប៉េរូ


អ្នកទោសប្រមូលផ្តុំជុំវិញសាកសពអ្នកទោសដែលបានស្លាប់អំឡុងពេលកុប្បកម្មនៅពន្ធនាគារ Miguel Castro ក្នុងក្រុងលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
អ្នកទោសប្រមូលផ្តុំជុំវិញសាកសពអ្នកទោសដែលបានស្លាប់អំឡុងពេលកុប្បកម្មនៅពន្ធនាគារ Miguel Castro ក្នុងក្រុងលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ប៉េរូ​និយាយ​ថា មាន​អ្នក​ជាប់​ពន្ធនាគារ​៩​នាក់​បាន​ស្លាប់​នៅ​ពេល​បាតុកម្ម​មួយ​នៅ​ដើម​សប្តាហ៍​នេះ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ថែទាំ​សុខភាព​ប្រសើរ​ជាង​មុន​ក្នុង​ពន្ធនាគារ​នេះ ​ខណៈការ​ផ្ទុះ​រាតត្បាត​នៃ​វីរុស​កូរ៉ូណាបាន​ប្រែក្លាយ​ជា​ការ​តវ៉ា​ហិង្សា។

អ្នក​ជាប់​ពន្ធនាគារ​នៅ​ពន្ធនាគារ​ Miguel Castro បាន​ធ្វើ​កុប្បកម្ម​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​អ្នក​ជាប់ក្នុង​ពន្ធនាគារដូច​គ្នា​ពីរ​នាក់​បាន​ស្លាប់​ពី​ជំងឺ​កូវីដ១៩ ដែល​បាន​ឆ្លង​រាតត្បាត​ដោយ​មិន​មាន​ការ​ពិនិត្យនៅក្នុង​ពន្ធនាគារ​ដ៏​កក​កុញ​ចង្អៀត​របស់​ប៉េរូ។ មាន​អ្នក​ទោស​ដែល​ជាប់​ក្នុង​ពន្ធនាគារ​នេះ​ចំនួន​យ៉ាង​តិច​១៣​នាក់​ដែល​បាន​ស្លាប់​ពី​ជំងឺ​រាតត្បាត​នេះ ដែល​បាន​ក្នុង​ពន្ធនាគារ​នានា​ចំនួន ៦០០​នាក់។ អ្នក​ធ្វើ​ការ​នៅ​ពន្ធនាគារ​ចំនួន​១០០​នាក់​ក៏​បាន​ឆ្លង​កូវីដ១៩​ដែរ។

ព្រម​ជាមួយ​នឹង​ការ​ទាមទារ​ឲ្យ​មានការ​ថែទាំ​សុខភាព​ល្អ​ជាង​មុន​ អ្នក​ជាប់​ក្នុង​ពន្ធនាគារ​នោះ​ក៏បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី Martin Vizcarra ឲ្យ​ផ្តល់​ការ​លើកលែង​ទោស​បែប​មនុស្ស​ធម៌។​

នៅ​ដើម​សប្តាហ៍​នេះ លោក​ប្រធានាធិបតី Martin Vizcarra បាន​ពន្យារ​ពេល​បន្ត​នូវ​វិធានការ​បិទ​ប្រទេសរហូត​ដល់​ទី​១០​នៃ​ឧសភា​បន្ត​ទៀត ដោយ​សារ​មាន​ការ​កើន​ចំនួន​អ្នក​ឆ្លង​កូវីដ១៩ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​គម្រោង​ទាក់ទង​នឹង​អ្នក​ជាប់​ក្នុង​ពន្ធនាគារ​ទេ។

មក​ទល់​នឹង​ថ្ងៃ​ពុធ​នេះ ប្រទេស​ប៉េរូ​មាន​អ្នក​សា្លប់​ពី​ជំងឺ​កូវីដ១៩​ចំនួន​៨៥៤​នាក់ និងការ​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​ជាង​៣១.០០០​ករណី​ ដែលនេះ​ជា​ប្រទេស​មាន​ការ​ឆ្លង​ច្រើន​ជាង​គេ​ទី​២​នៅ​អាមេរិក​ឡាទីន​បន្ទាប់​ពី​ប្រេស៊ីល៕

XS
SM
MD
LG