ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​គ្រាប់​បែក​​ពីរ​​នៅ​ប្រទេស​ Nigeria​ ភាគ​កណ្តាល​សម្លាប់​មនុស្ស​ ៣១​ នាក់


ក្រុមអ្នកការពារបានដាក់បង្ខាំងផ្លូវមួយបន្ទាប់ពីមានការផ្ទុះគ្រាប់បែកចំនួនពីរនៅផ្សារមួយនៅប្រទេសនីហ្សេរីយ៉ានៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤។
ក្រុមអ្នកការពារបានដាក់បង្ខាំងផ្លូវមួយបន្ទាប់ពីមានការផ្ទុះគ្រាប់បែកចំនួនពីរនៅផ្សារមួយនៅប្រទេសនីហ្សេរីយ៉ានៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤។

មន្រ្តី Nigeria​ និយាយ​ថា​ ការ​ផ្ទុះគ្រាប់បែក​ពីរ​ដង​នៅ​ទី​ក្រុង​ Jos​ ក្នុង​ប្រទេស​ Nigeria ភាគ​កណ្តាល បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៣១​ នាក់។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល Yohanna Audu​ បាន​ថ្លែង​ថា​ គ្រាប់​បែក​ពីរ​គ្រាប់​ ត្រូវ​បាន​បំផ្ទុះឡើង​ដោយ​អ្នក​ដាក់​គ្រាប់​បែកអត្តឃាត​ដែល​បាន​បើក​ឡាន​ពីរផ្សេង​គ្នា​ ​ក្នុង​ពេល​ប៉ុន្មាន​នាទី​ពី​គ្នា​ចូលទៅ​ក្នុង​ទី​ផ្សារកណ្តាល​របស់​ក្រុង​ Jos​ នៅ​មុខ​ភោជនីយដ្ឋាន​ម្ហូប​ចំអិន​ស្រាប់​មួយ។​

ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៦​ កន្លះ​ល្ងាច​ថ្ងៃ​ព្រហស្បត៍ នៅ​ជិត​កន្លែង​ដែល​ការ​បំផ្ទុះគ្រាប់​បែកពីរ​គ្រាប់​កាល​ពី​ខែ​ឧសភា​មុន​ បាន​សម្លាប់​មនុស្សយ៉ាង​តិច​ ១១៨​ នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG