ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាមទារ​ឱ្យមាន​ការសម្អាត​ប្រេង​កំពប់


ក្រុម​​សកម្មជនថ្លែង​ថា​ វា​នៅតែ​មិនទាន់​ច្បាស់​ថាតើ​នរណា​​នឹង​បង់ប្រាក់​សម្រាប់​ការ​​សម្អាត​ ឬថាតើ​​នៅ​ពេល​ណា​ទើប​​មាន​​ការ​​សម្អាត​។
ក្រុម​​សកម្មជនថ្លែង​ថា​ វា​នៅតែ​មិនទាន់​ច្បាស់​ថាតើ​នរណា​​នឹង​បង់ប្រាក់​សម្រាប់​ការ​​សម្អាត​ ឬថាតើ​​នៅ​ពេល​ណា​ទើប​​មាន​​ការ​​សម្អាត​។

ប្រេង​ត្រូវបាន​រកឃើញ​ដំបូងបង្អស់​​នៅ​​ក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា​កាលពី​ទសវត្សរ៍​ឆ្នាំ១៩៥០ នៅ​តំបន់​អូ​ហ្គូ​នី​ឡេ​ន ដែល​ជា​ផ្នែក​មួយ​នៃ​ដីសណ្តរ​នី​ហ្សេ​រី​យ៉ា (Niger Delta)។

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

មួយឆ្នាំ​បន្ទាប់ពី​កម្មវិធី​បរិស្ថាន​របស់​អ.ស.ប (UN Environment Program) បាន​រាយការណ៍​ថា តំបន់​អូ​ហ្គូ​នី​ឡេ​ន (Ogoniland) នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា (Nigeria) គួរតែ​ជា​តំបន់​ដែលមាន​ការសម្អាត​ប្រេង​យ៉ាងធំ​ជាង​គេ​បង្អស់នៅ​ក្នុង​ប្រវត្តិសាស្ត្រនោះ ក្រុមសកម្មជនថ្លែង​ថា​ វា​នៅតែ​មិនទាន់​ច្បាស់​ថាតើ​នរណានឹង​បង់ប្រាក់​សម្រាប់​ការសម្អាត​ ឬថាតើនៅ​ពេល​ណា​ទើបមានការសម្អាត​។ ខណៈ​ដែល​ក្រុមហ៊ុន​ប្រេង​និង​រដ្ឋាភិបាល ​ជជែក​វែក​ញែក​អំពី​រឿងថវិការ ប្រជាពលរដ្ឋ​និយាយថា​ពួកគេ​កំពុងតែ​ធ្លាក់ខ្លួន​ឈឺ​ហើយបាត់​បង់​ជីវិត។
ប្រេង​ត្រូវបាន​រកឃើញ​ដំបូងបង្អស់នៅក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា​កាលពី​ទសវត្សរ៍​ឆ្នាំ១៩៥០ នៅ​តំបន់​អូ​ហ្គូ​នី​ឡេ​ន ដែល​ជា​ផ្នែក​មួយ​នៃ​ដីសណ្តរ​នី​ហ្សេ​រី​យ៉ា (Niger Delta)។ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០ បន្ទាប់ពី​រយៈ​ពេល​ជិត៤០ឆ្នាំ​នៃ​ការ​កំពប់​ប្រេង​ ដែល​បាន​បំផ្លាញ​ជីវភាពរស់​នៅនិង​សុខមាល​ភាព​របស់​ប្រជាពលរដ្ឋ​ ពួកគេ​បាន​បង្ខំ​ក្រុមហ៊ុន​ស្សែ​ល (Shell) ដែល​ជាក្រុម​ហ៊ុ​ផលិត​ប្រេង​យ៉ាង​ធំ​នោះ ​ឱ្យ​ចាក​ចេញពី​តំបន់​អូ​ហ្គូ​នី​ឡេ​ន។ ប៉ុន្តែ​សព្វថ្ងៃនេះ ប្រេង​នៅតែ​បន្ត​ហូរ​ជ្រាបទៅក្នុង​ដីពី​បំពង់​បង្ហូរ​ប្រេង​នោះ​ ដែល​រាយ​ប៉ាយ​ពាសពេញតំបន់​នេះ។
នៅឯ​មជ្ឈមណ្ឌលសហគម​ន៍​មួយនៅអូ​ឡេ (Oleh) ដែល​ជា​ទីក្រុងមួយនៅ​ក្នុង​រដ្ឋ​ដីសណ្ត​រ​ក្បែរខាង លោក លី​ហ្សី អូ​ឡូ​គ(Lizzy Ologe)​ ដែលជា​គ្រូម្នាក់នៅ​សាលា​បឋមសិក្សា​ មាន​ប្រសាសន៍​ថា ​ការបំពុលដោយ​សារប្រេង កំពុង​សម្លាប់​ជីវិត​មនុស្ស​តែម្តង។
«ទឹក​របស់​យើង​ ​ត្រូវបាន​បំពុល។ សុខភាព​របស់​យើង​ស្ថិតក្នុង​ភាព​គ្រោះថ្នាក់។ តាម​ពិត យើងមាន​អត្រា​មរណៈភាពយ៉ាងខ្ពស់ ជាពិសេស​ កុមារ​តូចៗ​របស់​យើង។ យើងលែង​អាច​រស់នៅ​បាន​រហូត​ដល់​ចាស់​តទៅទៀតហើយ។»
កាល​ពី​ដើមខែ​នេះ ពួក​មេដឹកនាំ​តំបន់​អូ​ហ្គូ​នី​ឡេ​ន​ បាន​ជួបជាមួយ​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា លោក ហ្គូ​ដ​ឡាក់ ចូ​ណា​ថា​ន់ (Goodluck Jonathan) ដើម្បី​ជំ​រុញឱ្យ​រដ្ឋាភិបាល​អនុ​វត្ត​អនុសាសន៍​ទាក់​ទង​នឹង​ការ​សិក្សារបស់​អ.ស.ប ដែល​បាន​បង្ហាញថា ផល​ប៉ះពាល់​ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​អ្នក​រាល់គ្នា​បានគិតទុក​ទៅ​ទៀត។
ការសិក្សា​នេះ​ បាន​រកឃើញថាក្រុម​គ្រួសារ​ ​ដែល​កំពុងបរិភោគ​ទឹក​មានផ្ទុក​សារធាតុ​ដែល​បង្ក​ជា​ជំងឺមហារីករហូតដល់៩០០ដង ​ដែលត្រូវ​បានចាត់​ទុក​ថា​មាន​សុវត្ថិភាព​ដោយ​អង្គការ​សុខភាព​ពិភពលោក (World Health Organization) ហើយ​មាន​កម្រិត​ប្រេង​អណ្តែត​ពីលើ​រហូត​ដល់​៨​សង់ទី​ម៉ែត្រនៅ​ក្នុង​ស្រទាប់​ទឹក​ក្រោម​ដី​ ដោយសារ​ការ​ហៀរ​កំពប់​ប្រេង​ កាល​ពី​៦ឆ្នាំ​មកនេះ។
ការសិក្សា​បាន​អំពាវនាវ​ឱ្យ​មាន​ការសម្អាត​រយៈពេល​ពី​២៥​ទៅ​៣០​ឆ្នាំ ​ដែលដំបូង​ឡើយ​ត្រូវ​បានផ្តល់​មូលនិធិ​ចំនួន​មួយ​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការសិក្សា​នេះ​មិនបានបញ្ជាក់​ថាតើ​នរណា​ជា​បង់ប្រាក់​នេះ​ទេ។ បញ្ហា​នេះ​បានធ្វើឱ្យ​ខកខាន​ដល់​កិច្ចប្រឹងប្រែង​នានា​ដើម្បី​សម្អាត​ប្រេង​កំពប់​ នៅ​ក្នុង​ដីសណ្ត​នី​ហ្សេ​រី​យ៉ា​ជាច្រើន​ទសវត្សរ៍​មកហើយ។ រដ្ឋាភិបាល​និយាយថា​ ក្រុមហ៊ុន​ប្រេង ​គួរតែ​បង់​ប្រាក់ទាំង​នេះ។ ក្រុមហ៊ុន​ទាំងនោះ​យល់ស្រប ប៉ុន្តែ​និយាយថា ពួកគេ​ក៏​ត្រូវការ​ជំនួយពី​រដ្ឋាភិបាលដែរ ដោយ​បន្ទោសទៅលើ​ការបំផ្លិចបំផ្លាញនិង​ភាពអសន្តិសុខ​ក្នុង​តំបន់​ចំពោះការ​កំពប់​ភាគច្រើន។
ក្រុមហ៊ុន​ប្រេង​ស្សែ​ល ដែលជា​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​ចម្រុះ​ជាតិ​សាសន៍​របស់ហូ​ឡង់​និង​អង់គ្លេស ​ដែលមាន​ទីស្នាក់ការ​ក្នុង​ទីក្រុងឡាអេ (Hague) ប្រទេស​ហូ​ឡង់ (Netherlands) បាន​យល់ព្រម​ទទួលខុសត្រូវ​លើ​ការ​កំពប់​ប្រេង​ចំនួនពីរលើក​ធំៗ ដែល​បាន​បំផ្លាញ​សហគមន៍​មួយ​ដែលមាន​មនុស្ស​រស់នៅ​ជិត​៧ម៉ឺន​នាក់ ​ក្នុង​តំបន់​អូ​ហ្គូ​នី​ឡេ​ន ​កាលពី​ឆ្នាំមុន ប៉ុន្តែ​ អ្នករស់នៅ​ទីនោះ និយាយថា ​តំបន់​នោះ​គឺ​នៅតែ​បន្ត​គ្របដណ្តប់​ដោយ​ប្រេង។ នៅលើ​គេហទំព័រ​របស់ខ្លួន ក្រុមហ៊ុន​ស្សែ​ល​ ទទួលស្គាល់ថា ការវាយតម្លៃ​អំពី​ការ​កំពប់ប្រេងរបស់​ពួកគេ​មួយចំនួន ​ប្រហែលជា​មិនមាន«ភាព​ស៊ីជម្រៅ​ទេ» ដូច្នេះ តំបន់​មាន​ប្រេង​កំពប់​ ដែល​ពួកគេ​បាន​ស្តារឡើងវិញ ពិត​ជា​មិនទាន់​ត្រូវ​បាន​សម្អាតទេ។
នៅ​ក្នុងកា​រិ​យា​ល័​ល​របស់លោកក្នុង​ទីក្រុង​ប្រេង វ៉ា​រី (Warri) លោក​មេធាវី អូន​យីន​យ៉េ ហ្គា​ន​ឌី (Onyinye Gandhi) និយាយថា​ទាំង​ក្រុមហ៊ុន​ស្សែ​ល​និង​រដ្ឋាភិបាល​ ត្រូវ​មានការទទួលខុសត្រូវ។ រដ្ឋាភិបាល​ទទួលខុស​ត្រូវ​ចំពោះការ​ធ្វើ​ឱ្យប្រាកដថា​ ក្រុមហ៊ុន​ប្រេង ពិត​ជា​បាន​សងជម្ងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ដោយ​សារ​ការ​កំពប់​ប្រេង​និង​បង់ប្រាក់​សម្រាប់​ការស្តារ​បរិស្ថាន​ឡើងវិញទៀត​ផង។
«ខ្ញុំ​គិតថា រឿង​តែ​ម្យ៉ាង​គត់​ដែល​ត្រូវតែ​ធ្វើ​ គឺ​ត្រូវទាញការ​យក​ចិត្ត​ទុក​ដាក់​ពីរដ្ឋាភិបាលទៅលើ​ចំណុចមួយ ​ដែល​រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​រកឱ្យឃើញ​ពី​កម្រិត​នៃ​ការបាត់បង់​មួយ ដើម្បីដាក់​ឱ្យ​ក្រុមហ៊ុន​ប្រេង​ទាំងនោះ​ទទួល​ខុស​ត្រូវចំពោះកា​រខូច​ខាត​និង​ការ​បំផ្លាញ​បរិស្ថាន ដែល​ពួកគេ​បាន​បន្សល់ទុក​នៅ​លើដី​សណ្តរ​នី​ហ្សេ​រី​យ៉ា​ និង​ប្រជាពលរដ្ឋ​តំបន់​នេះ​ កន្លងមក។»
កាល​ពី​ដើមខែ​សីហា កម្មវិធី​បរិស្ថាន​រប​ស់​អ.ស.ប ​បាន​សរសើរ​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា ចំពោះការប្រកាសម្តង​ទៀត​ថា ​ខ្លួនគ្រោង​ធ្វើ​ការសម្អាត ដូចដែល​របាយការណ៍​បានផ្តល់​អនុសាសន៍។ ប៉ុន្តែ ​នៅសប្តាហ៍​នេះ ក្រុមមេដឹកនាំ​អូ​ហ្គូ​នី​ឡេ​ន បាន​និយាយថា​ មិន​មានអ្វីកើត​ឡើងទាល់​តែ​សោះ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG