ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​បណ្តុះបណ្តាល​ជំនាញ​អក្ខរកម្ម​ឌីជីថល​សម្រាប់​ម្ចាស់​​អាជីវកម្ម​ដើម្បី​បន្ថយ​ផល​ប៉ះពាល់​នៃ​កូវីដ១៩


រូបឯកសារ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ​កំពុង​មើល​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​ ​ហៅ​ថា​ 'Explore feed'​ នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​គាត់​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​ ​(VOA)
រូបឯកសារ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ​កំពុង​មើល​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​ ​ហៅ​ថា​ 'Explore feed'​ នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​គាត់​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​ ​(VOA)

ក្រុម​អង្គការ​អភិវឌ្ឍន៍​​ខាង​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា គ្រោង​នឹង​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​អក្ខរកម្ម​ឌីជីថល​សម្រាប់​ម្ចាស់​​អាជីវកម្ម​​ខ្នាត​តូច​និង​មធ្យម ដើម្បី​ឆ្លើយតប​ទៅ​នឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩។

ក្រុម​អង្គការ​អភិវឌ្ឍន៍ខាង​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា​ គ្រោង​នឹង​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​អក្ខរកម្ម​ឌីជីថល​សម្រាប់​ម្ចាស់អាជីវកម្មខ្នាត​តូច​និង​មធ្យម ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៧ ​រួម​ទាំង​រាជធានី​ភ្នំពេញ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ ​The Asia Foundation ​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ។​

ការ​បណ្តុះ​បណ្តាល​ជំនាញ​ឌីជីថល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ Go Digital ASEAN ដែល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​អង្គការ​អន្តរជាតិ​នេះ​ រួម​ជាមួយ​គណៈ​កម្មាធិការ​សម្រប​សម្រួល​អាស៊ាន​ស្តីពី​សហគ្រិន​ភាព​តូចតាច ខ្នាត​តូច ​និង​មធ្យម​ហៅ​កាត់​ថា​ ACCMSME (The ASEAN Coordinating Committee on Micro, Small and Medium Enterprises )។​

គំនិត​ផ្តួច​ផ្តើម​នេះទទួល​បាន​មូលនិធិ​គាំទ្រ​ជាង​៣​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​ Google។​

ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ​និង​មធ្យមចំនួន​១៥០០០ ​ក្នុង​ខេត្ត​ចំនួន​៦ ទៀត ​គឺ​ខេត្ត​ស្វាយ​រៀង កំពង់​ចាម ​កំពង់​ស្ពឺ តាកែវ សៀមរាប ​និង​បាត់ដំបង ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ឌីជីថល​នេះ​ ដូចជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​តាម​បណ្តាញ​សង្គម​ ការ​ចុះ​ឈ្មោះ​អាជីវកម្ម​តាម​ផែនទី​ Google Maps ​និង​អក្ខរកម្ម​ខាង​សន្តិសុខ​លើ​បណ្តាញ​អ៊ីនធឺណិត​ជាដើម។​

អង្គការ​ដែល​នឹង​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​នេះ​រួម​មាន​អង្គការ​ Development Innovations អង្គការ ​InSTEDD iLab Southeast Asia និង Star Kampuchea។ ​ នេះ​បើ​ផ្អែក​តាម​អង្គការ The Asia Foundation។ ប៉ុន្តែ​អង្គការ​នេះ មិន​បាន​បញ្ជាក់ថា​ តើ​ការ​បណ្តុះ​បណ្តាល​នេះ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ឲ្យ​ជាក់លាក់​នៅ​ឡើយ​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG