ក្រុមវេជ្ជបណ្ឌិតនៃសួនសត្វក្នុងរដ្ឋធានីវ៉ាស៊ីនតោនកំពុងរង់ចាំលទ្ធផលនៃការធ្វើ កោសល្យវិច្ច័យចំពោះកូនខ្លាឃ្មុំយក្សមួយក្បាលក្នុងចំណោមពីរក្បាល ដែលបាន ស្លាប់ដោយគ្មានការរំពឹងទុក គឺតែ៥ថ្ងៃក្រោយពីបានកើត។
ប្រធានពេទ្យបស្សុសត្វនៃសួនសត្វ National Zoo បាននិយាយថា កូនខ្លាឃ្មុំកើតពីពោះ Mei Xiang ជាម្តាយនោះបានស្លាប់កាលពីថ្ងៃពុធ គឺមួយថ្ងៃបន្ទាប់ពីវាមានបញ្ហាផ្នែកដំណកដង្ហើម។
កូនខ្លាឃ្មុំមួយទៀតហើយនិងម្តាយរបស់វាត្រូវគេរាយការណ៍ថា មានសុខភាពល្អជាធម្មតាទេនៅពេលនេះ។
Mei Xiang ជាម្តាយកូនខ្លាឃ្មុំភ្លោះទាំងពីរនោះ បានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលទស្សនាសួនសត្វនេះយ៉ាងច្រើនចាប់តាំងពីក្រុមបស្សុសត្វបាននិយាយថា ម្តាយខ្លាំឃ្មុំនេះមានផ្ទៃពោះជាថ្មីនោះ៕