ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​កាន់កាប់​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ជា​ថ្មី​វិញ


រូបឯកសារ៖ លោកស្រី Nancy Pelosi សមាជិកគណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California។ 
រូបឯកសារ៖ លោកស្រី Nancy Pelosi សមាជិកគណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California។ 

លទ្ធផល​ ដែល​គេ​បាន​រំពឹង​ទុក​ជា​មុន ក៏​យ៉ាងហោច​ណាស់​ជា​ការ​ស្តី​បន្ទោស​ជា​ផ្នែក​ដល់​លោក Trump ដែល​បាន​ធ្វើការ​ប្រជុំ​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​ដើម្បី​គាំទ្រ​ពួក​បេក្ខជន​សាធារណរដ្ឋ។

នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាល​ពី​ថ្ងៃ​អង្គារ គណបក្ស​ប្រជាធិបតេយ្យបាន​កាន់កាប់​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ជា​ថ្មី​វិញ​ នៅ​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​ថែរក្សា​ការ​ត្រួតត្រា​ព្រឹទ្ធសភា ដែល​បង្កើត​ឱ្យ​មាន​សភា​មួយ​មាន​ការ​បែកបាក់​គ្នា ដែល​នឹង​ដាក់​ឱ្យ​មាន​របាំង​ដល់​របៀបវារៈ​នីតិបញ្ញត្តិ​របស់​ប្រធានាធិបតី Donlad Trump នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ។

លទ្ធផល​ ដែល​គេ​បាន​រំពឹង​ទុក​ជា​មុន ក៏​យ៉ាងហោច​ណាស់​ជា​ការ​ស្តី​បន្ទោស​ជា​ផ្នែក​ដល់​លោក Trump ដែល​បាន​ធ្វើការ​ប្រជុំជា​ច្រើន​នៅ​ទូទាំង​ប្រទេស​ដើម្បី​គាំទ្រ​ពួក​បេក្ខជន​សាធារណរដ្ឋ ហើយ​លោក​បាន​និយាយ​ទទូច​ច្រើន​ដង​ថា​ការ​បោះឆ្នោត​នេះ​ជា​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​អំពី​តំណែង​ប្រធានាធិបតីរបស់​លោក។

នៅ​ក្នុង​សុន្ទរកថា​ទទួល​ជ័យជម្នះ​មួយ​នៅ​ឯ​ទីស្នាក់ការ​ធំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោកស្រី Nancy Pelosi នៃ​រដ្ឋCalifornia បាន​មាន​ប្រសាសន៍​ថា «ព្រឹត្តិការណ៍​នៅ​ថ្ងៃនេះ​មាន​សារៈសំខាន់​ជាង​អំពី​ពួក​ប្រជាធិបតេយ្យ និង​ពួក​សាធារណរដ្ឋ វា​ជា​ការ​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​នូវ​ការ​ត្រួតពិនិត្យ​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​រដ្ឋធម្មនុញ្ញ​ដល់​រដ្ឋបាល​លោក​ Trump»។

ជាមួយ​ការ​ត្រួតត្រា​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ជា​លើក​ទីមួយ​ក្នុង​រយៈពេល​៨​ឆ្នាំ ពួក​ប្រជាធិបតេយ្យ​អាច​បំពេញ​កិច្ចការ​ច្រើន​ជាង​គ្រាន់តែ​ត្រួត​ពិនិត្យ​អាទិភាព​នីតិបញ្ញត្តិ​របស់​លោក Trump។ ពួកគេ​ក៏​អាច​ពិនិត្យ​មើល​ការ​ធ្វើ​អ្វីហួសហេតុ​ដោយ​ប្រធានាធិបតី​ផង​ដែរ ដោយ​កាន់​តំណែង​ជា​មេដឹកនាំ​នៃ​គណៈកម្មាធិការ​សំខាន់ៗ​របស់​សភា​តំណាងរាស្ត្រ​អាមេរិកាំង ដែល​មាន​អំណាច​ខ្លាំង​ខាង​ការ​ស៊ើបអង្កេត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG