អ្នកគាំទ្រថ្មីរបស់លោក Trump ចូលរួមក្នុងសន្និបាតជាតិគណបក្សសាធារណរដ្ឋ
នៅសប្ដាហ៍នេះ គណបក្សសាធារណរដ្ឋសង្ឃឹមថានឹងអាចត្រួសត្រាយផ្លូវសម្រាប់ការឈ្នះតំណែងប្រធានាធិបតីជាថ្មីម្ដងទៀតរបស់លោក Donald Trump ដូចឆ្នាំ ២០១៦ តាមរយៈការពង្រឹងភាពស្មោះត្រង់ក្នុងបក្ស និងទាក់ទាញអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តថាគួរគាំទ្រគណបក្សណាមួយ។ ការស្ទង់មតិសាធារណៈបង្ហាញលោក Trump ស្ថិតនៅពីក្រោយបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Joe Biden។ នៅក្នុងសន្និបាតថ្នាក់ជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុងCharlotte រដ្ឋ Carolina អ្នកស្រី Carolyn Presutti នៃ VOA បាននិយាយជាមួយអ្នកបោះឆ្នោតជាច្រើននាក់ដែលថាពួកគេមិនបានគាំទ្រលោក Trump ទេកាលពីឆ្នាំ ២០១៦ ប៉ុន្តែងាកមកគាំទ្រលោក Trump វិញនៅក្នុងឆ្នាំនេះ។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕