ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​ថ្មី​ទស្សន៍ទាយ​ថា​កម្រិត​ទឹក​សមុទ្រ​នឹង​កើន​ឡើង​ខ្ពស់​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក


នេះ​ជា​រូបភាព​នៃ​ផ្ទាំង​ទឹកកក​នៅ​តំបន់​ Greenland។
នេះ​ជា​រូបភាព​នៃ​ផ្ទាំង​ទឹកកក​នៅ​តំបន់​ Greenland។

ការ​សិក្សា​ថ្មី​មួយ ​បាន​បង្ហាញ​ថា កម្រិត​ទឹក​សមុទ្រ ​នឹង​កើន​ឡើង​ខ្ពស់​ជាង​អ្វី​ដែល​បាន​គេ​ជឿ​ជាក់​ជាង​កាលពី​ពេល​មុននៅ​ចុង​សតវត្សរ៍​នេះ ​បណ្តាល​មក​ពី​ការ​រលាយ​ទឹកកក​ដ៏​ឆាប់​រហ័ស​ពី​សមុទ្រ​ទឹកកក​អង់តាកទិក។

ដោយ​ប្រើ​ប្រាស់​កុំព្យូទ័រ​ទំនើប ​លោក Rob deConto ​និង​លោក David Pollard ជា​អ្នក​ស្រាវជ្រាវ​ជាតិ​អាមេរិកាំង ​បាន​រក​ឃើញ​ថា ​អត្រា​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កខ្វក់​ផ្ទះ​កញ្ចក់​នៅ​ពេល​បច្ចុប្បន្ន​នេះ ​មហា​សមុទ្រ​របស់​ពិភពលោក​ នឹង​មាន​កម្រិត​ឡើង​ជិត​២ម៉ែត្រ​នៅ​ឆ្នាំ​២១០០ ​ហើយរហូត​ដល់​១៥ម៉ែត្រ​នៅ​ឆ្នាំ​២៥០០។

តែ​ផ្ទុយ​ទៅ​វិញ ​របាយការណ៍​នៅ​ពេល​ថ្មីៗ​នេះ​មក​ពី​គណៈកម្មការ​អន្តររដ្ឋាភិបាល​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​បាន​ទស្សន៍​ទាយ​ថា ​កម្រិត​ទឹក​សមុទ្រ ​នឹង​ឡើង​មិន​ដល់​កម្ពស់​មួយ​ម៉ែត្រ​នៅ​ឆ្នាំ​២១០០ ​ជាពិសេស​មក​ពី​សមុទ្រ​ទឹក​ក្តៅ ​ការ​រលាយ​ផ្ទាំង​ទឹកកក​ហើយ​និង​ទឹកកក​តំបន់ Greenland។ ប្រសិនបើ​ការ​ទស្សន៍​ទាយ​របស់​លោក DeConto និងលោក David ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធនៅ​ក្នុង​ទស្សនាវដ្តី Nature ​ត្រូវ​នោះ ​តំបន់​ជាច្រើន​នៅ​តាម​ឆ្នេរ​សមុទ្រ​ដូចជា រដ្ឋ Florida ​និង​ទីក្រុង New Orleans ​សហរដ្ឋ​អាមេរិក និង​ទីក្រុង​សៀង​ហៃ ​ហើយ​និង​ប្រទេស​បង់ក្លាដែស ​អាច​ទទួល​រង​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​ដោយ​ការ​ឡើង​កម្រិត​ទឹក​សមុទ្រ​នេះ។

​អ្នក​ស្រាវជ្រាវ​ទាំង​២​នាក់​នេះ ​បាន​សិក្សា​ពី​រយៈ​ពេល​នៃ​ការ​ឡើង​កំដៅ​ផែនដី​ពី​ដំបូង ​ដែល​មាន​កាល​ពី​៣​លាន​ឆ្នាំ​មុន​ហើយ​និង​កាល​ពី​១សែន​២ម៉ឺន​៥​ពាន់​ឆ្នាំ​មុន ​ដើម្បី​រក​មើល​ថា​តើ​ការ​រលាយ​ទឹកកក​នៅ​ទ្វីប​ខាង​ត្បូង​កើត​ឡើង​ដោយយ៉ាង​ដូច​ម្តេច​ហើយ​និង​កើត​ឡើង​នៅ​ពេល​ណា។​ អ្នកស្រាវ​ជ្រាវ​ទាំង​២​នាក់ ​បាន​រក​ឃើញ​ថា ផ្ទាំង​ទឹកកក​ធំៗ ​អាច​មិន​មានស្ថេរភាពដោយ​សារ​ទឹកក្តៅដែលមាន​នៅពី​លើ​ស្រទាប់​ទឹកកក​នៃ​មហាសមុទ្រ​អាកទិក​ដែល​បណ្តាល​ឲ្យ​ផ្ទាំង​ទឹកកក​នោះ​បាក់ ​និង​រលំ​ចំណោត​ទឹកកក​ធំៗ​ដែល​បណ្តាល​ឲ្យ​កម្រិត​ទឹកសមុទ្រ​ឡើង​យ៉ាង​ខ្លាំង៕

XS
SM
MD
LG