ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍៖ មជ្ឈមណ្ឌល​សហគ្រិន​ស្ត្រី​​ផ្តួចផ្តើម​ដោយ​អាមេរិក​ចាប់​ផ្តើម​ដំណើរការ​


នាយកា​របស់​មជ្ឈមណ្ឌល​ WECREATE កម្ពុជា​ លោកស្រី​ ចាន់​ ដាវី​ បាន​ផ្តល់​អំណោយ​អនុស្សាវរីយ៍​​ដល់​ប្រតិភូ​​និង​ដៃគូ​សហការ​​នៅ​ក្នុង​ពិធី​សម្ភោធ​របស់​មជ្ឈមណ្ឌល​ កាល​ពី​​ថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ២០១៥។​ (រូបថតផ្តល់ឲ្យ)

មជ្ឈមណ្ឌល​នេះ​បង្កើត​ឡើង​ដោយ​ដៃ​គូ​សហការ​អន្តរជាតិ​ ឯកជន​ និង​សាធារណៈ​​ រវាង​ការិយាល័យ​សេដ្ឋ​កិច្ច​ និង​អាជីវកម្ម​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ (EB)​ និង ​Startup Cup ​តាម​រយៈ​អង្គការ​ផ្តួចផ្តើម​តំបន់​មេគង្គ​ក្រោម​ Lower Mekong Initiative (LMI)។

មជ្ឈមណ្ឌល​សហគ្រិន​ស្ត្រី​នៃ​ធនធាន​ ការអប់រំ​ ការចូលរួម​ និង​ការ​បណ្តុះ​បណ្តាល​ ដើម្បី​កម្លាំង​សេដ្ឋកិច្ច​ គឺ​ WECREATE បាន​បើក​សម្ពោធ​មជ្ឈមណ្ឌល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ មជ្ឈមណ្ឌល​នេះ​បង្កើត​ឡើង​ដោយ​ដៃ​គូ​សហការ​អន្តរជាតិ​ ឯកជន​ និង​សាធារណៈ រវាង​ការិយាល័យ​សេដ្ឋ​កិច្ច​ និង​អាជីវកម្ម​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ (EB)​ និង ​Startup Cup ​តាម​រយៈ​អង្គការ​ផ្តួចផ្តើម​តំបន់​មេគង្គ​ក្រោម​ Lower Mekong Initiative (LMI)។ ​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​ ​WECREATE / CAMBODIA​ នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ដៃគូ​ប្រតិបត្តិសកល​ឈ្មោះ Startup Cup ​ហើយ​នឹង​ដៃគូ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ Emerging Markets Consulting (EMC)។​ នាង​ សើ​ សាយ្យាណា​ ​ អ្នក​រាយការណ៍​ព័ត៌មាន​របស់​ VOA បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​អ្នកស្រី​ ចាន់​ ដាវី នាយិកា​មជ្ឈមណ្ឌល ​WECREATE / CAMBODIA អំពី​គោលដៅ​របស់​គម្រោង​ និង​សកម្មភាព​របស់​មជ្ឈមណ្ឌល​នេះ។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​ VOA នៅ​រាជ​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៨​ ខែ​តុលា​ ឆ្នាំ​២០១៥​ ដូច​ត​ទៅ៖

នាយកា​របស់​មជ្ឈមណ្ឌល​ WECREATE កម្ពុជា​ លោកស្រី​ ចាន់​ ដាវី​ ក្រោយ​ពេល​ផ្តល់​បទ​សម្ភាស​ន៍នៅ​ក្នុង​បន្ទប់​ផ្សាយ VOA ​សំឡេង​សហរដ្ឋ​អាមេរិក​ នៅ​រាជ​ធានី​ភ្នំពេញ​ ថ្ងៃទី​៨​ ខែតុលា​ ឆ្នាំ២០១៥។ (សើ​ សាយ្យាណា​ / VOA)
នាយកា​របស់​មជ្ឈមណ្ឌល​ WECREATE កម្ពុជា​ លោកស្រី​ ចាន់​ ដាវី​ ក្រោយ​ពេល​ផ្តល់​បទ​សម្ភាស​ន៍នៅ​ក្នុង​បន្ទប់​ផ្សាយ VOA ​សំឡេង​សហរដ្ឋ​អាមេរិក​ នៅ​រាជ​ធានី​ភ្នំពេញ​ ថ្ងៃទី​៨​ ខែតុលា​ ឆ្នាំ២០១៥។ (សើ​ សាយ្យាណា​ / VOA)

XS
SM
MD
LG