មជ្ឈមណ្ឌលសហគ្រិនស្ត្រីផ្តួចផ្តើមដោយអាមេរិកចាប់ផ្តើមដំណើរការ
មជ្ឈមណ្ឌលសហគ្រិនស្ត្រីនៃធនធានការអប់រំ ការចូលរួម និងការបណ្តុះបណ្តាល ដើម្បីកម្លាំងសេដ្ឋកិច្ច គឺ WECREATE បានបើកសម្ពោធមជ្ឈមណ្ឌលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ មជ្ឈមណ្ឌលនេះបង្កើតឡើងដោយដៃគូសហការអន្តរជាតិ ឯកជន និងសាធារណៈ រវាងការិយាល័យសេដ្ឋកិច្ច និងអាជីវកម្មរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក (EB) និង Startup Cup តាមរយៈអង្គការផ្តួចផ្តើមតំបន់មេគង្គក្រោម Lower Mekong Initiative (LMI)។ ប្រតិបត្តិការរបស់មជ្ឈមណ្ឌល WECREATE / CAMBODIA នេះត្រូវបានដឹកនាំដោយដៃគូប្រតិបត្តិសកលឈ្មោះ Startup Cup ហើយនឹងដៃគូក្នុងប្រទេសកម្ពុជាគឺ Emerging Markets Consulting (EMC)។ នាង សើ សាយ្យាណា អ្នករាយការណ៍ព័ត៌មានរបស់ VOA បានជួបសម្ភាសផ្ទាល់ជាមួយអ្នកស្រី ចាន់ ដាវី នាយិកាមជ្ឈមណ្ឌល WECREATE / CAMBODIA អំពីគោលដៅរបស់គម្រោង និងសកម្មភាពរបស់មជ្ឈមណ្ឌលនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នៅក្នុងបន្ទប់ផ្សាយរបស់ VOA នៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០១៥ ដូចតទៅ៖