ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​តាម​អាកាស​ថ្មី​ដៅលើ​ទីតាំង​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​ស៊ីរី


យុទ្ធជន​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ម្នាក់​ប្រើ​កែវ​យឹតដើម្បី​មើល​ភូមិ​ត្រៀម​ប្រយុទ្ធ​មួយ Baghuz ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ​​ ឆ្នាំ២០១៩។
យុទ្ធជន​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ម្នាក់​ប្រើ​កែវ​យឹតដើម្បី​មើល​ភូមិ​ត្រៀម​ប្រយុទ្ធ​មួយ Baghuz ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ​​ ឆ្នាំ២០១៩។

យន្តហោះ​ក្រុម​ចម្រុះ​ បាន​ចាប់​ផ្តើម​វាយ​ប្រហារ​តាម​អាកាស​ថ្មី​ប្រឆាំង​នឹង​ទី​តាំង​ដែល​នៅ​សេសសល់​ចុងក្រោយ​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​បន្ទាប់​ពីការ​ខំ​ប្រឹង​ប្រែង​ជម្លៀស​ជន​ស៊ី​វិល​បន្ថែម​បាន​ត្រូវ​ជាប់​គាំង។

​ការ​វាយ​ប្រហារ​នោះ អម​ដោយការបាញ់​កាំភ្លើង​ធំ បាន​ដៅលើទឹក​ដីដ៏តូច​ចុង​ក្រោយ​បង្អស់ដែល​កាន់​កាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាមនៅ​ក្នុង​ភូមិ Baghuz ​ភាគ​ខាង​កើត​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​មួយ​ថ្ងៃ​បន្ទាប់​ពី​ជន​ស៊ីវិល​២ពាន់​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​ពី​តំបន់​នោះ។

​លោក Adnan Afrin មេបញ្ជាការ​របស់​កងកម្លាំង​ប្រជា​ធិបតេយ្យ​ស៊ីរី​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់ VOA ថា៖

«យន្តហោះ​របស់​ក្រុម​ចម្រុះ ​បាន​វាយ​ប្រហារ​លើ​ទីដៅ​ជា​ច្រើន​នៅ​លើ​សមរភូមិ​ភាគ​ខាង​លិច»។

លោក និយាយ​ទៀត​ថា៖

«ការណ៍​នេះ ​បាន​ធ្វើ​ឲ្យ​មានភាព​វឹកវ​ក្នុង​ចំណោម​ពួក​ភេរវជន​ក្រុមរដ្ឋ​ឥស្លាម​ហើយ​នឹង​ផ្តល់ឱកាស​ឲ្យ​ជន​ស៊ី​វិល​ខ្លះ​នៅ​ក្នុង​តំបន់​ដែល​ពួកគេកាន់​កាប់​រត់គេចខ្លួន»។

ការ​វាយ​ប្រហារ​នោះ អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​រាប់​រយ​នាក់រត់គេច​ខ្លួន​ចេញ​ចេញ​ពី​ទីតាំង​របស់​ក្រុមរដ្ឋ​ឥស្លាម​តាម​ថ្មើ​រជើង។ ​លោក​ Afrin ​និយាយ​ទៀត​ថា អ្នក​ប្រ​យុទ្ធ​ខ្លះ ​បានស្ថិ​ត​នៅ​ក្នុង​ការ​ឃុំឃាំង។

មន្រ្តី​ក្រុម​ចម្រុះ​និង​កងកម្លាំង​ស៊ីរី​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ​និយាយ​ថា ពួក​គេ​ជឿ​ជាក់​ថា ​ពួក​អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋឥស្លាម​រាប់​រយ​នាក់ ​បាននៅ​លាក់​ខ្លួនក្នុង​ភូមិ Baghuz។ ពួកគេ​ជា​ច្រើននាក់ ​បាន​ជ្រក​ពួនក្នុង​តង់ស្នាក់​នៅ​ក្នុង​ទី​កន្លែង​ដែល​មាន​ទំហំ​មិនលើស​ពី​ប៉ុន្មានរយ​ម៉ែត្រការ៉េប៉ុណ្ណោះ។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ពួក​មន្រ្តី ភ័យ​ខ្លាច​ថា ​ពួក​អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​ជា​ច្រើន ​ក៏​ត្រូវ​បាន​លាក់​ខ្លួន​នៅ​ក្នុង​រូង​ក្រោម​ដី​នៅ​ក្រោម​ភូមិ ​ដោយ​យក​ជន​ស៊ី​វិល​ធ្វើ​ជា​ខែល​ការ​ពារ​មនុស្ស៕

XS
SM
MD
LG