ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​កំណត់​កាលបរិច្ឆេទ​ចូល​លុកលុយ​ទីក្រុង Rafah


រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​​អុីស្រាអែល​ Benjamin Netanyahu ចូល​រួមប្រជុំ​​នៅ​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​កាលពីថ្ងៃទី​៧ មករា ឆ្នាំ២០២៤។ REUTERS/Ronen Zvulun/Pool/File Photo
រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​​អុីស្រាអែល​ Benjamin Netanyahu ចូល​រួមប្រជុំ​​នៅ​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​កាលពីថ្ងៃទី​៧ មករា ឆ្នាំ២០២៤។ REUTERS/Ronen Zvulun/Pool/File Photo

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា កាលបរិច្ឆេទ​សម្រាប់​ការ​លុកលុយ​តាម​ផ្លូវគោក​ចូល​ក្នុង​ទីក្រុង Rafah នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា (Gaza) ត្រូវបាន​កំណត់។ លោក​មិន​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​កាល​បរិច្ឆេទ​នោះ​គឺ​ពេល​ណា​នោះទេ។

លោក Netanyahu បាន​និយាយ​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​បាន​ទទួល​របាយការណ៍​លម្អិត​អំពី​ការ​ចរចា​នៅ​ទីក្រុង​គែរ [នៃ​ប្រទេស​អេហ្ស៊ីប]។ យើង​កំពុង​ធ្វើការ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​របស់​យើង ដែល​សំខាន់​ជាងគេ​បំផុត​គឺ​ការ​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​របស់​យើង​និង​ការ​សម្រេច​ឱ្យ​បាន​នូវ​ជ័យជម្នះ​ទាំងស្រុង​លើ​ក្រុម​ហាម៉ាស់ (Hamas)»។

លោក​បាន​បន្ថែម​ថា៖ «ជ័យជម្នះ​នេះ​តម្រូវ​ឱ្យ​មាន​ការ​ចូល​ទៅ​ក្នុង​ទីក្រុង Rafahនិង​ការ​កម្ចាត់​ក្រុម​ភេរវកម្ម​នៅ​ទីនោះ។ រឿង​នេះ​នឹង​កើតឡើង។ កាល​បរិច្ឆេទ​ត្រូវបាន​កំណត់​រួចហើយ»។

សហរដ្ឋ​អាមេរិក​បាន​រិះគន់​ភ្លាមៗ​ចំពោះ​ការ​លើកឡើង​របស់​លោក Netanyahu នេះ។ អ្នក​នាំពាក្យ​រង​ក្រសួង​ការពារជាតិ​អាមេរិក​អ្នកស្រី Sabrina Singh បាន​និយាយ​ថា៖ «យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​យើង​មិន​គាំទ្រ​ប្រតិបត្តិការ​ចូល​ក្នុង​ទីក្រុង Rafah ទេ»។

អ្នកស្រី Singh បាន​បញ្ជាក់​ថា «យើង​ចង់​ឃើញ​ផែនការ​មួយ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​អំពី​ថាតើ​ពួកគេ​នឹង​ធ្វើ​ប្រតិបត្តិការ​នៅ​ទីនោះ​យ៉ាង​ដូចម្តេច» ដោយសារតែ​មាន​ក្ដីបារម្ភ​ផ្នែក​មនុស្សធម៌ «ខ្លាំងក្លា» អំពី​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ជាង​មួយ​លាន​នាក់​ដែល​កំពុង​ជ្រកកោន​នៅ​ទីនោះ។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​មិន​បាន​ឃើញ​អ៊ីស្រាអែល​ស្នើឡើង​នូវ​ផែនការ​ផ្លូវការ​ណាមួយ​ទេ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters, AP និង AFP។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG