នៅពេលព្រឹកថ្ងៃចន្ទដ៏ស្រស់បំព្រងនៃនិទាឃរដូវក្នុងសួនច្បារផ្កាកូឡាបនៃសេតវិមាន លោក Neil Gorsuch បានស្បថចូលកាន់តំណែងជាចៅក្រមតុលាការកំពូលទី១១៣របស់អាមេរិក។
តំណែងជាចៅក្រមតុលាការកំពូលនេះបាននៅទំនេរចាប់តាំងពីលោកចៅក្រម Antonin Scalia បានទទួលមរណភាពកាលពី១៤ខែមុន។ ការស្បថចូលកាន់តំណែងនេះ ធ្វើឲ្យអង្គចៅក្រមតុលាការកំពូលមានសក្តានុពលពេញលេញឡើងវិញ និងស្តារតុល្យភាពមនោគមវិជ្ជាពីមុន។
វាគឺជាសមរភូមិនយោបាយដ៏ស្មុគស្មាញមួយដែលបានផ្លាស់ប្ដូររបៀបធ្វើការរបស់ព្រឹទ្ធសភា ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះសម្រាប់ការតស៊ូមតិ ហើយនៅទីបំផុត ដកចេញនូវគំនិតដែលថា ការជ្រើសរើសចៅក្រមតុលាការកំពូលធ្វើឡើងដោយមិនមានលក្ខណៈនយោបាយ។
លោក Gorsuch took វ័យ៤៩ឆ្នាំ បានស្បថចូលកាន់តំណែងជាចៅក្រមតុលាការកំពូលរបស់អាមេរិក ដោយមានលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលសម្លឹងទៅលោកជាមួយនឹងទឹកមុខពេញចិត្តនៅពេលមានពន្លឺព្រះអាទិត្យចែងចាំង៕